ផ្លូវជាតិលេខ៩៤ ប្រវែង ៥៤,៩០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ (ទីប្រជុំជនស្រុកឆែប) ទៅកាន់ឃុំកំពង់ស្រឡៅមួយ​ (ព្រំប្រទល់ កម្ពុជា-ឡាវ) ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ

0
116


ដោយលោក:វណ្ណារិទ្ធ
ព្រះវិហារ ៖ ផ្លូវជាតិលេច៩៤-១ខ្សែ ដែលដែលតភ្ជាប់ពីស្រុកឆែប ខេត្តព្រះវិហារឆ្ពោះទៅ ព្រំប្រទល់ កម្ពុជា-ឡាវ កន្លងមកប្រជាពលរដ្ឋត្អូញត្អែរពិបាកក្នុងការធ្វើដំណើរ តែបច្ចុប្បន្ននេះត្រូវបានជួសជុល កែសម្រួល ក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ បានស្រួលឡើងវិញហើយ ។

យោងតាមផេករបស់លោក សំលាង ទ្រី បានឲដឹងថា៖ ចំនួន១៧ថ្ងៃគត់ (ពីថ្ងៃទី១៧/១០/២០២៣ ដល់ថ្ងៃទី០២/១១/២០២៣) បន្ទាប់ពីវិលត្រឡប់ ពីសំរាកបុណ្យបិណ្ឌភ្ជុំវិញ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង ៥៤,៩០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ (ទីប្រជុំជនស្រុកឆែប) ទៅកាន់ឃុំកំពង់ស្រឡៅមួយ​ (ព្រំប្រទល់ កម្ពុជា-ឡាវ) ស្រុកឆែប ខេត្តព្រះវិហារ ពេលនេះត្រូវបានក្រុមការងារថែទាំផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ រួចរាល់ ១០០%ហើយ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមក របស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែលថា: កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង ៥៤,៩០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ (ទីប្រជុំជនស្រុកឆែប) ទៅកាន់ឃុំកំពង់ស្រឡៅមួយ​ (ព្រំប្រទល់ កម្ពុជា-ឡាវ) ស្រុកឆែប ខេត្តព្រះវិហារ មួយរយៈកន្លងទៅ ផ្លូវនេះទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើអោយចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋមានការលំបាកខ្លាំងដោយអន្លើ។

លោកបានសុំនាំពរ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ យើងបានផ្លូវល្អស្អាតហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផង សូមកុំការចាក់ដីខ្ពស់ជាងផ្លូវ ចាក់ដីលុបលូ លុបប្រឡាយទឹក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ធ្វើឲផ្លូវរងការខូចខាច់មុនពេលកំណត់ផងដែរ។

លោកបានបន្តទៀតថា៖ ផ្លូវដែលថែរក្សាដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងជួសជុលនិងកែសម្រួលឡើងវិញបានជាច្រើនខ្សែមកហើយ ហើយកន្លែងខ្លះទៀតកំពុងជួសជុលបន្ត ដើម្បីតំរូវការរបស់ប្រជាពលរដ្ឋ និងជាការយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲមានការរីចំរើន ពីមួយអាណត្តិ ទៅមួយអាណត្តិ ស្រមតាមការដឹករបស់រាជរដ្ឋាភិបាល នៃកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here