ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ​ ​ប្រកាស​តែងតាំង​ ឯកឧត្តម ងិន ពេជ​ ​ជា​ព្រះរាជអាជ្ញា​ខេត្តត្បូងឃ្មុំ​ ជំនួសឯកឧត្តម ឡុង ហុកម៉េង ដែលត្រូវផ្ទេរទៅខេត្តរតនគិរី

0
933


ត្បូងឃ្មុំ:​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ប្រកាស​តែងតាំង​ ឯកឧត្តម ងិន ពេជ ចូលកាន់​មុខ​តំណែង​ជា​ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស​ ឯកឧត្តម ឡុង ហុកម៉េង ដែល​ត្រូវ​ផ្ទេរ​ទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នាព្រឹកថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២៣​ ។

មានប្រសាសន៍ក្នុង​ពិធី​នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឱ្យ​មានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធ៌ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម កើត រិទ្ធ បាន​ក្រេីនរំលឹក​ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាគតិធ៌មទាំង៤ និងសុគតិធ៌មទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។

ជាមួយគ្នានោះ​ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏​បានផ្តាំផ្ញើ​ដល់​លោកព្រះរាជអាជ្ញាថ្មី​ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធ៌មសង្គម ធ្វើខ្លួនជាឪពុកម្តាយ ជាបង្អែក ផ្តល់ភាពកក់ក្តៅ ផ្តល់ជំនឿទុកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋលើវិស័យយុត្តិធ៌មនៅកម្ពុជា ជាក់ស្តែងនៅក្នុងខេត្តត្បូងឃ្មុំ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here