ព្រះមេគណខេត្តស្វាយរៀង ផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចែកជូនពលរដ្ឋដែលខ្វះខាត

0
97


ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត រួមមានថវិកា ៤,០០០,០០០រៀល, អង្ករ២,០០០គីឡូ ទឹកសុទ្ធ៣៧កេះ, មី៤៩កេះ, ទឹកផ្លែឈើ ៣៧កេះ, ទឹកត្រី១០យួ, ទឹកស៊ីអ៉ីវ៧យួ និងសម្ភារមួយចំនួនទៀត។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគណ ព្រះអនុគណក្នុងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណចំពោះព្រះមេគណខេត្ត និងព្រះអនុគណនៅតាមបណ្តាវត្តនានាដែលបានឧបត្តម្ភនៅសម្ភារ និងថវិកាដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ ដើម្បីទុកចាត់ចែងចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

សូមបញ្ជាក់ថា ព្រះសង្ឃតាមវត្តអារាមនានាក្នុងខេត្តស្វាយរៀង ដែលពុទ្ធបរិស័ទប្រគេនគ្រឿងឧបភោភ បរិភោគ តែងតែផ្ដល់អំណោយដល់អាជ្ញាធរតាមបណ្ដាស្រុក ក្រុងនានា ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីចាត់ចែងយកទៅប្រគល់ជូនពលរដ្ឋ ដែលមានជីវភាពក្រីក្រនៅមូលដ្ឋាន បានជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here