កងទ័ពថៃយល់ព្រមឈប់ដើរ នៅលើផ្លូវល្បាតខាងកម្ពុជាហើយ ក្រោយបានចុះពិនិត្យជាក់ស្តែងរួមគ្នា.!

0
177


ដោយ:សួន លីណា
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំងចំនួន ២២នាក់ ណាត់ជួបទំនាក់ទំនង ជាមួយកងទ័ពថៃ ចំនួន ២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សូរៈឆៃ មីហម មេបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ។

ពិធីនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ ត្រង់ចំណុចកើតហេតុ ស្ថិតក្នុងភូមិសាស្ត្រភ្នំ ៣៣៣ គោលបំណងចុះពិនិត្យជាក់ស្តែង រួមជាមួយគ្នា ទាំងកងទ័ពកម្ពុជា និងកងទ័ពថៃ។

លោកវរសេនីយ៍ឯក សូរៈឆៃ មីហម មេបញ្ជាការទិសទី១ បានយល់ព្រម និងឯកភាពតាមសំណើរបស់មេទ័ពកម្ពុជា ដោយឈប់ដើរ នៅលើផ្លូវល្បាតខាងកម្ពុជាទៀតហើយ ក្រោយពីបានចុះពិនិត្យជាក់ស្តែង នៅត្រង់ចំណុចកើតហេតុ ដោយផ្ទាល់រួមជាមួយកងទ័ពកម្ពុជា។

ចំពោះការណាត់ជួបខាងលើនេះ ក៏បានបញ្ចប់ទៅវិញ ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពស្និតស្នាល ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព នៃប្រទេសទាំងពីរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here