ប្រជាពលរដ្ឋ ២៨១នាក់ ចូលរួមអប់អរសាទរវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលពលរដ្ឋមានបញ្ហាប្រឈមកន្លងមក លើកយកមកដោះស្រាយតាមរយះរដ្ឋបាលខេត្ត ស្រុក ឃុំ និងមន្ទីជំនាញពាក់ព័ន្ធ

0
312


ដោយ:វណ្ណរីទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ២៨១នាក់ ស្រី ១០៩នាក់ ចូលរួមអប់អរសាទរវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមវត្តមាន ឯកឧត្តម ខូយ ប៊ុនហូរ សមាជិកក្រុមប្រឹក្សាខេត្ត លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងទាំង៣ បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីធ្វើឡើងនៅសាលាឆទាន ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

១.ក្រោយពីការស្នើសុំរបស់អាណាព្យាបាលសិស្ស ៖ តំណាមន្ទីអប់រំបានឲលោកគ្រូអ្នកគ្រូត្រូវបង្កើនទំនុបចិត្តដល់សិស្សានុស្ស និងត្រូវអនុវត្តន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ជូន មិនត្រូវយកការសិក្សាក្រៅម៉ោងមកធ្វើជាអាជិព បង្កើនសមត្ថភាពអ្នកដែលមកសិក្សាក្រៅម៉ោងទេ ត្រូវចុះត្រួតពិនិត្យរាល់ការលក់ដូរក្នុងសាលាធ្វើយ៉ាងណាឲស្របតាមគោលការនែនាំរបស់ក្រសួង។

២.សូមឲអាជ្ញាធរ ស្រុក ឃុំ ជួយសម្រួលផ្លូវ និងបាញ់ទឹកស្រោចផ្លូវ ព្រោះអាចនិងប្រឈមគ្រោះថ្នាក់ និងជំងឺផ្លូវដង្ហើមជាដើម។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ក៏បានឆ្លើយមកវិញដែរ ដោយរាល់ថ្ងៃកន្លែងខ្លះបាននិងកំពុងជួលជុល និងពង្រីកចិញ្ចើមផ្លូវបន្ថែមរហូតដល់ម្ខាង៥ម៉ែត្រ និងធ្វើឲរឹងមាំជាងមុន ដោយក្នុងការស្ថាបនាផ្លូវដែលរងការខូចខាត់ ហ៊ុនរ៉ែដែក បានចុះកុងត្រាជាមួយនិងក្រសួងសាធារណៈការនិដឹកជញ្ជូនរួចរាល់ហើយរងចាំរាំងភ្លៀងនិងបើកកាដ្ឋានជួសជុលហើយ។ រឺឯកាស្រោចទឹកលោកនិងចាត់វិធានការជូន។

៣.ពាក់ពាន់ទៅនិងការចងការលុយហួសការប្រាក់កំណត់ និងពុំមានច្បាប់អនុញាតិ ដែលធ្វើឲកូនបំណុលរត់ចោលស្រុក លោកអភិបាលស្រុក ហ៊ោ ប៊ុនហួរ បានឲប្រជាពលរដ្ឋរងគ្រោះមកដាក់ពាកបណ្ដឹង ឬរាយការណ៍មកលោកផ្ទាល់ លោកនិងចាត់វិធានការតាមផ្លូវច្បាប់ ។ លោកបានបញ្ជាក់ថា ពាក់ព័ន្ធនិងរឿងរឹបអូសយកទ្រព្យសម្បត្តិ បើកូនបំណុលមិនអនុញាតិ ម្ចាស់បំណុលមករឹបអូសដោយចិត្តឯង ឬមិនមានតេការតុលាកា នោះទេម្ចាស់បំណុលត្រូវទទួលទោសចំពោះមុខច្បាប់។

ពាក់ព័ន្ធទៅនឹងហាងបញ្ចាំលួចលាក់ ឬមិនមានអាជ្ញាប័ណ្ណស្របច្បាប់លោកនិងចាត់វិធានការដោយផ្ទាល់ក្រោយពិកិច្ចប្រជុំនេះរួច។ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋបានឲដឹងថាកន្លងមកហាងបញ្ចាំមួយកន្លែងនៅម្ដុំទីភាព អូពោធិ៌ បើកវីន ទទួលបញ្ចាំម៉ូតូ ឡានដោយមិនមានឯកសារគ្រប់គ្រាន់ក៏ទទួលយកដែរ ដោយកន្លងមកមានម្ចាស់ម៉ូតូតាមរកឃើញដល់ទីតាំងផ្ទាល់ និងកូនយកឡានឪពុកមកបញ្ចាំជាដើម។

៤.រឿងរាវវិវាទដីធ្លីរងវៀងប្រជាឋពលរដ្ឋជាមួយក្រុមហ៊ុនអាម៉ារ៉ាឌី ឯកឧត្តម តំណាងក្រុមប្រឹក្សា សូមឲអភិបាលរងខេត្តទទួលបន្ទប់និងអជ្ញាធរស្រុក ភូមិ ឃុំ ចុះដល់ទីតាំងដើម្បីរកដំណោះស្រាយជួនពួកគាត់ ក្នុងលក្ខខណ្ឌណាមួយដែលអាចធ្វើទៅបាន។

ក្រោយពីការស្នើសុំ របស់ប្រជាការពារ នៅប័ណ្ណ ប ស ស ឯកឧត្តម ខូយ ប៊ុនហូរ បានឲមន្ទីជំនាញរៀបចំនិងឆ្លើយតបជូនពួកគាត់ ឲបានឆាប់រហ័ស ។

លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម ក្រោយពីការលើកឡើងរបស់ប្រជាពលរដ្ឋនៅការធ្វើនេសាទខុសច្បាប់ លោកបានដាក់មន្តីជំនាញជលផល់ដេកចាំតាមដាន តែក្រុមប្រព្រឹត្តបទល្មើសទាំងនោះហាក់ដូចដឹងមុនមិនមានធ្វើសកម្មភាពអ្វីទេ តែទោះជាយ៉ាងណាលោកនិងដាក់កំលាំងតាមដានបន្តទៀត បើករណីឆក់ត្រី ជាបទព្រំទណ្ឌ មិនអាចលើលែងបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here