អភិបាលខេត្តកំពង់ចាមបាន ចូលរួម​បេីក​​អង្គ​សិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រក​ចេញ​ចូលតែមួយរាជធានីខេត្ត

0
78


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន បានអញ្ជើញចូលរួម​បេីក​​អង្គ​សិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រក​ចេញ​ចូលតែមួយរាជធានីខេត្ត និងការសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល ៩ខែ​ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ។

សិក្ខាសាលានេះ បាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី​៣០​ ខែតុលា​ ឆ្នាំ​២០២៣​ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងសិក្ខាកាមជានាយករដ្ឋបាល ២៥រាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ-ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំង២៥ រាជធានី ខេត្ត និងអង្គការ សមាគមជាដៃគូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here