អភិបាលខេត្តកំពង់ចាម​ ក្រុង​ពាលីសុំម្ចាស់ទឹក​ ម្ចាស់ដី​ តាមជួយថែរក្សាការពារ ក្នុងពិធីប្រណាំង​ទូក​ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល

0
120


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញ​ចូលរួម​​​ក្រុង​ពាលីសុំម្ចាស់ទឹក​ ម្ចាស់ដី​ តាមជួយថែរក្សាការពារ ក្នុងពិធីប្រណាំង​ទូក​ ង​ ទូក​ខ្នាត​អន្តរជាតិ​ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ដេីម្បី​អបអរសាទរ​បុណ្យចេញព្រះវស្សា​ នៅ​ក្រុងកំពង់ចាម​ ។

សូម​ជម្រាប​ថា​ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និង​បង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា មានរយៈពេលពីរថ្ងៃ នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែល​នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។
ព្រមជាមួយ​ការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨- ៣០ ខែតុលា ឆ្នាំ២០២៣​ នេះ​ ។

គួរ​បញ្ជាក់​ថា​ សម្រាប់​ទូក​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ប្រកួត​មាន​ចំនួន​ ៤៨ទូក​ ក្នុង​នោះ​ទូកអុំ​បុរស​ខ្នាត​វែង​ ២0ទូក​ ស្មេីនឹង​ ១១គូ​ និង​ទូក​ខ្នាត​អន្តរជាតិចំនួន​ ២៨ទូក​ ស្មើនឹង​ ១៤គូ​ ចំពោះ​កម្លាំង​កីឡាករគឺ​ មានចំនួន​ ២០៩៤នាក់​ និង​កម្លាំង​ត្រៀមចំនួន​ ៤១២នាក់​ សរុប​ ២៥០៦នាក់​ ចំពោះ​ការ​ប្រណាំង​ទូក​ ង​ និង​ទូក​ខ្នាត​អន្តរជាតិ​ គឺមាន​ចម្ងាយ​ ១៨០០ម៉ែត្រ​ ដែលចាប់ផ្តើម​អុំ​រយៈពេល​២ថ្ងៃ​ គឺ​នៅ​ថ្ងៃទី​២៨-២៩​ ខែតុលា​ ឆ្នាំ​២០២៣ ដោយ​មាន​ការ​ប្រគល់​រង្វាន់​ជ័យលាភី​ លេខ​១​ លេខ​២​ និង​លេខ​៣​ ដោយឡែក​ក្នុង​នោះ​ក៏​មាន​ស្តង់​តាំងពិព័រណ៍​ចំនួន​ ​១០៥ស្តង់​ និង​ការ​ប្រគំតន្ត្រី​​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here