លោក ហែម ស៊ីណា អភិបាលស្រុករំដួលយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួលដើម្បី ចែកជូនគ្រួសារក្រីក្រជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅក្នុងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង

0
76


ដោយលោក:ថត ភារៈ
ស្វាយរៀង ៖ នៅព្រឹក ថ្ងៃទី ២៥ខែតុលាឆ្នាំ ២០២៣នេះ លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានដឹកនាំក្រុមការងារយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជារំដួលដើម្បី ចែកជូនគ្រួសារក្រីក្រជីវភាពខ្វះខាត ចំនួន២គ្រួសារ ក្នុងឃុំធ្មា ស្រុករំដួល ខេត្ដស្វាយរៀង ។

១- ឈ្មោះ ឥន ទូច នៅរស់នៅ ភូមិព្រៃពោធិ៍ ទទួលបាន អង្ករ២៥kg មី១កេះ ទឹកស៊ីអ៊ាវ ១យូទឹកត្រី១យូរនិងថវិកា ៦០.០០០រៀល។

២- ឈ្មោះ អ៊ុំ ផែ រស់នៅភូមិបឹងកែក ទទួលបាន អង្ករ២៥kg មី១កេះ ទឹកស៊ីអ៊ាវ ១យូទឹកត្រី១យូរនិងថវិកា ១១០.០០០រៀល ។

នាឱកាសនោះដែរលោក ហែម សុីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ជាចុងបញ្ចប់ លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានជូនពរក្រុមគ្រួសារដែលទទួលអំណោយមនុស្សធម៌ទាំងពីរគ្រួសារ សូមឱ្យមានសុខភាពល្អ និងជួបពុទ្ធពរទាំងបួនរកាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here