រថយន្ដ២គ្រឿងបើបបរបញ្ជ្រាស់ទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចំនុចភូមិអូរពោធិ៍ ខេត្តព្រះវិហារ

0
108


ព្រះវិហារ ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបើកបរបញ្រា្ចស់ទិសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲរថយន្ដខូចខាតផ្ទៃខាងមុខយ៉ាងទាំងសងខាង និងរងរបួសធ្ងន់ស្រាលជាច្រើនអ្នកបញ្ជូនមកសង្គ្រោះនៅមណ្ឌល់សុខភាពភ្នំដែក។ ករណីខាងលើកើតឡើងនៅលើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៤៦និង៤៧ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ។

តាមរបាយការណ៍បុស្ដិ៍រមណីយបានឲដឹងថាររថយន្តខាងលើ ១ ម៉ាក CRV ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-1925 ឆ្នាំផលិត២០០៧ បើកបរឈ្មោះ ស៊ឹម រមនី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម រងរបួស ក្រិច ក របកជើង នឹងអ្នករួមដំណើរឈ្មោះ វ៉ាយ សាស អាយុ ២២ ឆ្នាំជនជាតិ ខ្មែរ ឥស្លាម ត្រូវជាប្រពន្ធ បែកក្បាលពីក្រោយ និង បាក់ភ្លៅខាងស្តាំ កូនប្រុសឈ្មោះ ស្លា ម៉ាត់ ទើបតែបាន១ខួប៣ខែ រងរបួស របកចុង ចិញ្ចើមខាងឆ្វេង ពួកគាត់មានស្រុកកំណើតភូមិកំពង់កេះ ស្រុក ទឹកឈូ ខេត្តកំពត។ បានបើកបរបញ្ជ្រាសទឹសគ្នាលុះម។

២. រថយន្តមា៉ក 4RUNNER ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2B-3529 បើកបរ ដោយឈ្មោះ ហ៊ិន ទុន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ស្រុកកំណើតភូមិស្វាយប្រកាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសបែកចិញ្ចើមខាងស្តាំ។

ក្រោយពីសមត្ថកិច្ចជំនាញនៃផែនស្ដាប់ធ្នាប់សាធារណៈស្រុករវៀងចុះវាស់វែងរួចរាល់ហើយនោះ បាននាំយកវត្តុតាងខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង។

LEAVE A REPLY

Please enter your comment!
Please enter your name here