បញ្ជូនជនសង្ស័យម្នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ពីបទរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ នៅលើខ្ទមចំការ ចំណុចដីក្រហម

0
74


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀងបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារពីបទរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ នៅលើខ្ទមចំការ ចំណុចដីក្រហម។

យោងតាមរបាយការណ៍ លោកវរសេនីយ៍ទោលឹម អង់អាច អធិការដ្ឋាននគរបាលស្រុករវៀង បានឲដឹងថា ៖ កាលពីថ្ងៃទី​២២ ខែតុលា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​១៦និង១០នាទីមានករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំនៅលើខ្ទមចំការ ចំណុចដីក្រហម ស្ថិតក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ​។​

ជនរងគ្រោះមានឈ្មោះ រ.ច ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង​ ខេត្តព្រះវិហារ ។​

ជនសង្ស័យមានឈ្មោះ សួន សេដ្ផា ភេទប្រុសអាយុ ៣៤ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិបុះពៃ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ​។​

នៅរសៀលថ្ងៃទី២៤ ខែតុលានេះដែលលោកអធិការ បានឲដឹងបន្ថែមទៀតថា៖ក្រោយទទួលពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ ខាងលើលោកបានឲមន្រ្តីរដ្ឋបាលប៉ុស្ដិ៍ រុងរឿង សហការជាមួយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះដល់ទីតាំងកន្លែងកើតហេតុ បានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុ ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនបន្តមកកាន់ការិយាល័យជំនាញអធិការដ្ឋាននគរបាលស្រុករវៀង ក្រោយទទួលបានចំលើយរួចរាល់តាមនិតិវិធីហើយនោះ។ លុះដល់ថ្ងៃទី២៤ ខែតុលានេះកំលាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចាត់ការបន្តតាមនិតិវិធីច្បាប់៕

    

LEAVE A REPLY

Please enter your comment!
Please enter your name here