ស្ត្រីមេម៉ាយកូនពីរដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយរយៈពេល បីឆ្នាំ សុំថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀងដែលបានពិនិត្យនិងព្យាបាលជំងឺជូនដល់គាត់ដោយឥតគិតថ្លៃ

0
58


ដោយ:ថត ភារៈ ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះស្ត្រីមេម៉ាយម្នាក់ឈ្មោះ ឈឹម សូត្រ អាយុ៣០ ឆ្នាំ មានកូនពីរនាក់រស់នៅក្នុងបន្ទុកគ្រួសារ មានស្រុកកំណើតនៅភូមិកោះគោ ឃុំ ព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានសូមថ្លែងអំណរអរគុណដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលបានឱ្យក្រុមគ្រូពេទ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀងជួយពិនិត្យនិងព្យាបាលនិងពិនិត្យជំងឺដល់រូបគាត់ ដែលមានជំងឺសើរស្បែក រយៈពេលបីខែមកនេះដោយឥតគិតថ្លៃ។ ហើយស្ត្រីមេម៉ាយកូនពីរខាងលើបានបន្តទៀតថារូបគាត់បានប្រាប់ថាគាត់ឈឺមានជំងឺសើរស្បែករយៈពេល បីឆ្នាំមកហើយ ហើយត្រូវធ្លាក់ខ្លួនឈឺជំងឺរ៉ាំរ៉ៃប្រចាំកាយនិងត្រូវចិញ្ចឹមកូនពីរនាក់ទៀតដោយគ្មានអ្វីជាទីពឹង ទើបដូច្នេះហើយមានតែម្រាមដៃដប់សំពះស្នើសុំទៅដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឱ្យជួយដល់រូបគាត់ និងកូនៗរបស់គាត់។ ហើយស្ត្រីមេម៉ាយកូនពីរខាងលើក៏បានស្នើសុំឲ្យក្រុមគ្រូពេទ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបន្តជួយព្យាបាលជំងឺសើស្បែកដល់រូបគាត់បន្តទៀត។ជាចុងបញ្ចប់ស្ត្រីមេម៉ាយឈ្មោះឈឹម សូត្រ ក៏បានសុំថ្លៃអំណរគុណនិងជូនពរដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា និងលោកជំទាវ កែ សួនសុភី និងក្រុមគ្រូពេទ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀងជួបពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here