បុរសម្នាក់បានស្លាប់ក្នុងរន្ធដៅរ៉ែមាស ដោយសារពុលជាតិគីមី(រំសេវ បន្ទះគ្រាប់) និងខ្វះបច្ចេកទេសក្នុងការរុករករ៉ែមាសក្រោមដី

0
521


ព្រះវិហារ ៖ នៅវេលាម៉ោង៧:៥០នាទី ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣ មានករណីបុរសម្នាក់បានស្លាប់នៅក្នុងរន្ដៅរ៉ែមាស ដោយសារពុលជាតិគីមី (រំសេវ បន្ទុះគ្រាប់) ខ្វះបច្ចេកទេសក្នុងការរុករករ៉ែមាសក្រោមដី និងរន្ដៅមានភាពទ្រុឌទ្រោមផងនោះធ្វើឲបាក់ធ្លាក់ស្លាប់ក្នុងរន្ដៅ នៅចំនុច រំដែង ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ។

តាមរបាយការណ៍ លោកវរសេនីយ៍ទោ លឹម​ អង់អាច​ អធិការដ្ឋាននគបាលស្រុករវៀង បានឲដឹងថា ក្រោយពីបានទទួលព័ត៌មានកើតហេតុខាងលើ លោក ហោ ប៊ុនហួរអភិបាលស្រុករវៀង និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម សំលេង បានដឹងនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ ដោយមានការចូលរួមសហការជាមួយកំលាំងព្រហ្មទណ្ឌស្រុក បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដោយមានការសហការពីអាជ្ញាធរ ភូមិ ឃុំ និងមន្រ្តីពេទ្យមណ្ឌលសុខភាពភ្នំដែក បានពិនិត្យសាកសព ជនរងគ្រោះ ឃើញមានស្នាកបែករយេស ១កន្លែង ៣ជុង ត្រូវនឹងវត្ថុរឹង ជម្រៅ១សម កន្លះ ដៃទាំងពីរក្តាប់ អង្គុញ ជុំវិញដងខ្លួនពុំមានស្នាមអ្វីទាំងអស់។

ក្រោយពីពិនិត្យសាកសពរួចដាក់ការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញកោសល្យវិច័យ បានបញ្ជាក់ថា: សាកសពខាងលើ បានស្លាប់ដោយសារការធ្វេសប្រហេស ធ្លាក់ក្នុងរណ្តៅរ៉ែមាសបណ្តាយឲ្យស្លាប់ខ្លួនឯងពិប្រាកដមែន។

តាមការបំភ្លឺរបស់ឈ្លោះ យ៉ន ដារ៉ា ហៅចិន ភេទប្រុស បានឲ្យដឹងថា: ឈ្លោះភ័ក្ត្រ( ជនរងគ្រោះ) បានបបួលខ្លួនចូលយកអាចម៌ដីរ៉ែមាសក្នុងរណ្តៅមាសដែលគេទុកចោល នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ។ លុះដល់វេលាម៉ោង ៤:៣០នាទីជិតភ្លឺ ឈ្លោះភ័ក្ត្រ បានចុះក្នុងរណ្តៅ តាមខ្សែរពួរ ដោយមាន ញញួរ ដែកដាប់ ធុងចំនួន១ ចុះក្នុងរណៅមាស ដើម្បីដាប់យករ៉ែមាស មួយសន្ទុះក្រោយមកគាត់បានស្រែកប្រាប់ថា គាត់បានពុលហើយ ចុះមកជួយគាត់ផង។ គាត់បានចុះតាមខ្សែជិតដល់ជនរងគ្រោះប្រហែល២ម៉ែត គាត់បានបោះខ្សែពួរឲ្យគាត់ចាប់ តែគាត់ចាប់ពុំបាន ហើយក៍ធ្លាក់ពីលើរន្ទាចុះទៅក្រោមក្នុងរណ្តៅមានទឹកជម្រៅប្រហែល៧ ទៅ ៨ម៉ែត្រ បាត់ទៅ។ បន្ទាប់មករូបគាត់បានប្រញាប់ឡើងមកលើ តេទូរស័ព្ទឲ្យគេមកជួយ ក្រោយពីអ្នកភូមិជួយយកជនរងគ្រោះមកដល់លើ ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ។

ជនរងគ្រោះខាងលើមានឈ្មោះ ចែន ភក្តី ហៅ ភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ដោយសារការធ្វេសប្រហេសធ្លាក់ក្នុងរណ្តៅរ៉ែមាសបណ្តាយឲ្យស្លាប់បាត់បង់ជីវិត។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារសពយកមកធ្វបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here