រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​៖​ កម្ពុជា​ជា​ទ្រនំ​សុភមង្គល​ ដូច្នេះ​យេីង​ត្រូវ​រៀបចំ​ទ្រនំ​ជូន​ពលរដ្ឋ​ ឱ្យ​បាន​រស់នៅ​ដោយ​សុភមង្គល​

0
197


កំពង់ចាម​:​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា​ ប្រទេស​កម្ពុជា​ជា​ទ្រនំ​សុភមង្គល​ ដូច្នេះ​យេីង​ត្រូវ​រៀបចំ​ទ្រនំ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​រស់នៅ​ដោយ​សុភមង្គល​ និង​ភាព​រីកចម្រើន​​ តាម​រយៈ​ការ​ចុះបញ្ជី​ដីធ្លី​ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប្រកប​ដោយ​ទំនុកចិត្ត​ និង​ប្រសិទ្ធភាព​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ និង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២២៣​ ក្រោម​វត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមនឹង​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ និង​ឯកឧត្តម​អភិបាលខេត្តកំពង់ចាម​ បាន​ប្រគល់​ម៉ូតូ​ចំនួន​៣០គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ជូន​ដល់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ សម្រាប់​ប្រេីប្រាស់​ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ជូន​ប្រជាពលរដ្ឋ​ ។

បេី​តាម​របាយការណ៍​របស់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ​ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី​ សម្រេចបាន​ -ប្រមូលទិន្នន័យ​ 758,328 ក្បាលដី​ – បិទផ្សាយ​ 738,798 ក្បាលដី​ -នៅបិទផ្សាយ 19,530 ក្បាលដី​ – ចេញបណ្ណ​ 734,064 ក្បាលដី​ -ចែកដល់ដៃ​ 732,494 ក្បាលដី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here