ភ្លៀវទេសចរណ៍ជាតិនិងអន្តរជាតិ ប្រមាណជា ៤៥៣៣៦នាក់ មកលេងកំសាន្តរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌធំ ប្រពៃណីជាតិខ្មែរ

0
165

កំពង់ធំ ៖ រយៈពេល៣ថ្ងៃ នាឳកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំ យ៉ាងច្រើនកុះករ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បញ្ជាក់ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចន្លោះថ្ងៃទី១៣-១៥ ខេត្តកំពង់ធំមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍  និងប្រជាពលរដ្ឋចូលរួមនៅតាមបណ្តាវត្តអារ៉ាមនានាសរុបចំនួន ៤៥,៣៦៦នាក់។ ក្នុងនោះភ្ញៀវជាតិ ចំនួន   ៤៥,២០៨  នាក់ និងភ្ញៀវបរទេស ចំនួន ១៥៨នាក់។

តំបន់រមណីយដ្ឋានទេសចរណ៍សំបូរបែបដូចជា៖ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ប្រាសាទបុរាណគុហនគរ រមណីយដ្ឋានភ្នំសន្ទុក ទំនប់ទឹក៣០កញ្ញា រមណីយដ្ឋានបឹងសំរឹទ្ធ រមណីដ្ឋានអូរមាន រមណីដ្ឋានស្ទឹងព្រៃប្រស់ សហគមន៍អូរក្លាដេក និងរមណីយដ្ឋាននានា ជាច្រើនទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here