អាជ្ញាធរ​ខេត្តកំពង់ចាម​​ ចូលរួម​កាន់​បិណ្ឌ​វេនទី១៣​ នៅវត្តជោតនារាមបឹងកុក និងវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ស្ថិត​ក្នុង​សង្កាត់បឹងកុក​ ក្រុងកំពង់ចាម​

0
129


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​នាព្រឹកថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២៣​នេះ​​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តជោតនារាមបឹងកុក និងវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ស្ថិត​ក្នុង​សង្កាត់បឹងកុក​ ក្រុងកំពង់ចាម​​​ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម​​ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រង​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត ព្រមទាំង​​អជ្ញាធរ​មូលដ្ឋាន​ និង​ពុទ្ធបរិស័ទ​ជាច្រើន​​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ឆ្នាំនេះពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើម​ពី​ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែ​តុលា​នេះ ជាថ្ងៃកាន់បិណ្ឌ​វេន​ទី​១៣ ដេីម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូនទៅដល់បុព្វការីជន​ទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខ​នោះ​ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​នាំ​យកទេយ្យទាន​ និង​បច្ច័យ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ គង់​​នៅវត្តជោតនារាមបឹងកុក និងវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ដោយ​ក្នុង​១វត្ត​ បច្ច័យ​ចំនួន​​ ៤លាន​ ២ម៉ឺន​រៀល​​​ អង្ករ​ ១០០គីឡូក្រាម​ មី​ ១កេស​ធំ​​ ទឹកដោះគោខាប់​ ១កេស​ធំ​ ត្រីខ​ ១កេសធំ​ ទឹកស៊ីអ៊ីវ​ ៥យួរ​ ទឹកត្រី​ ៥យួរ​ ទឹកបរិសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ តែ​ ៥គីឡូ​​ ស្ករស​ ៥គីឡូ​ សម្រាប់​ព្រះសង្ឃ​ ២វត្ត​​ ១៤អង្គ​ ក្នុង​ ​១អង្គ​ ​ -ទេយ្យវត្ថុចំនួន ១ អមបច្ច័យ ១០ម៉ឺនរៀល​ ចង្ហាន់​ ១ស្រាក់​ និង​ផ្លែឈើ​ ១កន្ត្រក​​ ។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​​ថា​ ដោយ​សារ​ប្រទេស​ជាតិ​​មាន​សុខសន្តិភាព​ ទេីប​យេីង​មាន​ឱកាស​ជួបជុំ​គ្នា​ធ្វើ​បុណ្យ​ដាក់​ទាន​ដោយ​ក្តី​សប្បាយ​រីករាយ​ ព្រមទាំង​ចូលរួម​​កសាង​សមិទ្ធផល​ដោយ​សទ្ធា​ជ្រះថ្លា​ ក្នុងវិស័យពុទ្ធសាសនា​ ដេីម្បី​សន្សំ​កុសល​ផល​បុណ្យ​​ ដូច្នេះ​សូម​ឱ្យ​​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នា​​ថែរក្សា​នូវ​សុខសន្តិភាពមួយ​នេះ​ ​ឱ្យ​​បាន​គង់វង្ស​យូរ​អង្វែង​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​រីកចម្រើន​បន្ថែម​ទៀត​។

ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាលខេត្ត​​ ក៏​បាន​ក្រេីនរំឮក​ដល់​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ទាំងអស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​ ព្រោះ​កត្តា​ជុំនឿ​ ការ​ជឿទុកចិត្ត​លើ​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ ទេីប​ប្រជាពលរដ្ឋ​យើង​ ចូល​បុណ្យ​ដេីម្បី​កសាង​សមិទ្ធផល​ផ្សេងៗ​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here