អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ មនុស្ស​ចាស់​ជា​បណ្ណាល័យ​រស់​ ដែល​យើង​​​ត្រូវ​​ខិតខំ​រួមគ្នា​ជួយ​​ថែរក្សា​ និង​​លេីក​ស្ទួយ​ជីវភាព​រស់នៅ​របស់​គាត់

0
144


ដោយលោក. ប៉ៃ លិន
កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ មនុស្ស​ចាស់​ជា​បណ្ណាល័យ​រស់​ ដែល​យើង​​​ទាមទារ​ធ្វើ​យ៉ាងណា​​ត្រូវ​​ខិតខំ​រួមគ្នា​ជួយ​​ថែរក្សា​ និង​​លេីក​ស្ទួយ​ជីវភាព​រស់នៅ​របស់​គាត់​ ការ​ថ្លែង​បែប​នេះក្នុង​ពិធីអបអរសាទរខួបលើកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា” ​នាព្រឹកថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០២៣​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា​ សម្រាប់មនុស្សជំនាន់ក្រោយ​ ពីព្រោះថា​​ប្រជាជាតិយើងមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្ធថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ជំរុញ​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងផ្នែកពាក់ព័ន្ធដទៃទៀត ត្រូវ​បន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ឱ្យបានគ្រប់ឃុំ សង្កាត់ ទូទាំង ខេត្ត និង​ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ រួមទាំង​កម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យកាន់តែប្រសើរឡើង ក្រៅពី​នោះ​ត្រូវ​កៀរគររកសប្បុរសជន អង្គការដៃគូ ដើម្បីអនុវត្ដគម្រោងរបស់ខ្លួនលើទឹកដីខេត្តកំពង់ចាម ដើម្បី រួមចំណែកលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍​ផងដែរ​ ។

បេី​តាម​លោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទាខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ មនុស្សវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ស្ថិតនៅក្នុងគ្រួសារក្រីក្រ មានប័ណ្ណ សមធម៌កម្រិតភាពក្រីក្រ១ និងក្រីក្រ២ ដែលកំពុងទទួលរបបជំនួយសង្គមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបចំនួន  ១៦,២៨៩នាក់​ ។ អតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៣,៤៩២នាក់ និងអតីតយុទ្ធជនសរុបចំនួន ១,២៦៧នាក់ កំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល ដែលបានបើកផ្តល់តាមរយៈប្រព័ន្ធធនាគារ អេស៊ីលីដា ចំនួន ២លើកក្នុងមួយខែ និងទទួលបានការតម្លើងប្រាក់ប្រចាំខែ ជារៀងរាល់ឆ្នាំ ព្រមទាំងទទួលបាននូវសេវាសុខាភិបាល ដែលជាបន្ទុករបស់រដ្ឋ តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដូចមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here