ចាប់ផ្ដើម​សាងសង់​ស្ពាន​មុន​ ខណៈ​គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ (ស្គន់-កំពង់ចាម) នឹងចាប់ផ្តើមនៅ​ខែវិច្ឆិកា នេះ​​

0
85


ដោយលោក:ប៉ៃ លិន
កំពង់ចាម ៖​ ឯកឧត្តម លឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ប្រវែងសរុប​ជាង​ ៤៥គីឡូម៉ែត្រ​ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត​កំពង់ចាម​ ជំហាន​ដំបូង​គឺ​ចាប់ផ្តើមសាងសង់​ស្ពាន​មុន​ ខណៈ​ការងារ​ពង្រីក​ផ្លូវ​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ដេីម​ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ​ បន្ទាប់​ពី​ដោះស្រាយផលប៉ះពាល់​ដោយ​ខ្សែ​កាប​អុបទិក​ក្រោម​ដី​ ប្រព័ន្ធ​ទឹក​ស្អាត​ និង​បង្គោល​អគ្គិសនី​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់ គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ ជា​៤គន្លង(ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី​៩​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់​ ព្រមទាំង​ថ្នាក់ដឹកនាំ​​​ជាច្រើន​រូប​ទៀត​ ។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ ឯកឧត្តម​រដ្ឋលេខាធិកាក្រសួងសាធារណការ បាន​បញ្ជាក់​ថា​ ការងារ​សាងសង់​ស្ពាន​ គឺ​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​មុន​ខែ​វិច្ឆិកា​នេះ​ ប្រសិនបើ​យើង​បាន​ដោះស្រាយ​ការងារ​​រំកិល​ខ្សែ​កាប​អុបទិក​ក្រោម​ដី​ ប្រព័ន្ធ​ទឹក​ស្អាត​ និង​បង្គោល​អគ្គិសនី​ ចេញ​ពី​ទីតាំង​ដែល​ត្រូវ​អនុវត្ត​គម្រោង​នោះ​រួចរាល់​​ ព្រោះ​​ក្រុម​ការងារ​សាងសង់​ស្ពាន​​ គឺ​យើង​មាន​ ​៣ក្រុម​ ដែល​ក្នុង​ ​១ក្រុម​ ​ត្រូវ​អនុវត្ត​គម្រោង​នេះ​ប្រមាណ​ជា​ ១៧គីឡូម៉ែត្រ​ ចាប់​ផ្ដើម​មុន​លើ​ដី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ​ពីរង្វង់មូលស្គន់​ ស្រុក​ជេីងព្រៃ​ រហូត​ដល់​ខេត្ត​កំពង់ចាម​តែម្ដង​​ ។

គួរបញ្ជាក់ថា​ គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ ជា​ ៤គន្លង​នេះ​ គឺ​មាន​ស្ពានចំនួន ៨កន្លែង ដែលត្រូវសាងសង់​​ ក្នុង​នោះ​នៅ​ស្រុកជើងព្រៃ​ មាន​ចំនួន ៤ស្ពាន,​ ស្រុកព្រៃឈរ​ មាន​ចំនួន ៣ស្ពាន និងស្រុកកំពង់សៀម​ មាន​ចំនួន ១ស្ពាន។ ដោយ​គម្រោងផ្លូវមួយខ្សែ​នេះ​ គឺ​មានប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ក្នុង​នោះ​នៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ រហូត​ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ​ ។​ ដែល​ជា​គម្រោងក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃ សាធារណ រដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧ ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here