ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ ចូលរួម​កាន់​បិណ្ឌ​វេនទី៩ នៅវត្តសន្ធររង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់ និងវត្តជ័យគីរី (ភ្នំ​ហាន់ជ័យ) ស្រុកកំពង់សៀម

0
111


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង​លោក​ជំទាវ​ញូង​ ចរិយា​ អ៊ុន​ ចាន់ដា​​ នាព្រឹកថ្ងៃទី​៨ ខែតុលា​ ឆ្នាំ​២០២៣​នេះ​​ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី៩ នៅវត្តសន្ធររង្សី (វត្តអន្លង់សំឡី) ស្ថិត​ក្នុង​ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងវត្តជ័យគីរី (ភ្នំ​ហាន់ជ័យ) ស្ថិត​ក្នុង​ឃុំហាន់ជ័យ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​​ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រង​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត ព្រមទាំង​​អជ្ញាធរ​មូលដ្ឋាន​ និង​ពុទ្ធបរិស័ទ​ជាច្រើន​​ផងដែរ​។

ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ រួមនឹង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ បាន​ឧទ្ទិស សូម​ឲ្យ​​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន ​បាន​យោង​យកកំណើត​កើត​នៅ​ក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​ និង​ងាក​ក្រោយ​ឲ្យ​​ពរជ័យ ដល់​កូន ​ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ​ជាពិសេស​សូម​ឲ្យ​​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​នៅក្នុង​លោក ក៏ដូចជា​ព្រះ​បារមីនៅវត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​ព្រមទាំង​សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ មាន​សុខ​ភាព​ល្អ​បរិបូរណ៍ ​ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​បានដឹកនាំ​នាវា​កម្ពុជា​​​ ឲ្យ​​រក្សា​បាន​ជានិរន្តរ៍ ​ នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការអភិវឌ្ឍ រីកចំរើន​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ជា​សេចក្តីសុខ​ សេចក្តីចម្រើន​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ព្រមទាំង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ សូម​ឲ្យ​បាន​ដល់​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល​ យុទ្ធជន​ យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផងដែរ​ ៕

គួរបញ្ជាក់ថា​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​ដែរ​ រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ស្នងការដា្ឋនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រូវរៀបចំផែនការការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈល្អប្រសើរនៅគ្រប់មូលដ្ឋាន ដើម្បីបង្កលក្ខណៈ ជូនដល់ពុទ្ធបរិស័ទមកបំពេញកុសលតាមសទ្ធាជ្រះថ្លា​ ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ក៏ដូចជា​ការ​ចូល​រួមចំណែកថែរក្សា នូវប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបាន គង់វង្ស​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here