ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ជំនួសឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី

0
95


កំពង់ចាម​:​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ​ បាន​អញ្ជើញប្រកាសផ្ទេរប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម​ នៅទីស្នាក់ការគណបក្សខេត្ត ក្រោម​វត្តមាន​ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណៈកម្មាធិការបក្សខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

គួរបញ្ជាក់ថា ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ជំនួសឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here