អភិបាលខេត្តកំពង់ចាម​ អះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណា ឲ្យជីវភាពពលរដ្ឋ​កាន់តែ​ប្រសើរឡើង ទាំងប្រាក់ចំណូល​ សុខុមាលភាព និងការងារអប់រំសិក្សា

0
81


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។​ ការ​ថ្លែង​បែប​នេះ​ក្នុងវទិកា ពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២៤-២០២៦)របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់​ នាព្រឹកថ្ងៃទី​៤​ ខែតុលា​ ឆ្នាំ​២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រដ្ឋបាលខេត្ត បានអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេសការកែលម្អសោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ជាក់ស្ដែង ការអនុវត្តគោលនយោបាយ គាំពារសង្គម សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះគ្រួសារក្រីក មានចំនួន ៤៧,៣០១គ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភប្រចាំខែ និងគ្រួសារងាយរងហានិភ័យ មានចំនួន ២៦,៣៧៥គ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភរៀងរាល់បីខែម្តង ពីរាជរដ្ឋាភិបាល​ ​បន្ទាប់​ពី​​កម្មវិធីឧបត្ថម្ភ សាច់ប្រាក់​ជូន​កម្មការនីដែលជាស្ត្រីមានផ្ទៃពោះ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត​ បានបញ្ជាក់​ថា​ សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន៤៤៧គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន​ ៧៣២គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មានចំនួន ៤,១៥០ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៤ ដូចច្នេះទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here