ថ្នាក់ដឹកនាំ​​ខេត្តកំពង់ចាម​​ ចូលរួម​កាន់​បិណ្ឌ​វេនទី៤ ជាមួយ​ពុទ្ធបរិស័ទ​ ​​នៅវត្តខេមវ័ន បឹងស្នាយ និង​វត្តបទុមរតនដីដុះ ក្រុងកំពង់ចាម​

0
70


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង​លោក​ជំទាវ​ញូង​ ចរិយា​ អ៊ុន​ ចាន់ដា​​ នាព្រឹកថ្ងៃទី​៣​ ខែតុលា​ ឆ្នាំ​២០២៣​នេះ​​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តខេមវ័ន បឹងស្នាយ នៅ​សង្កាត់សំបួរមាស និង​វត្តបទុមរតនដីដុះ ស្ថិត​ក្នុង​សង្កាត់វាលវង់ ក្រុងកំពង់ចាម​​ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​​ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រង​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត ព្រមទាំង​​អជ្ញាធរ​មូលដ្ឋាន​ និង​ពុទ្ធបរិស័ទ​ជាច្រើន​​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ឆ្នាំនេះពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើម​ពី​ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា​ នៅ​ថ្ងៃអង្គារ​ ទី៣​ ខែ​តុលា​នេះ ជាថ្ងៃកាន់បិណ្ឌ​វេន​ទី​៤ ដេីម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូនទៅដល់បុព្វការីជន​ទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខ​នោះ​ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​នាំ​យកទេយ្យទាន​ និង​បច្ច័យ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ គង់​​នៅវត្តខេមវ័ន បឹងស្នាយ​ បច្ច័យ​សរុប​​ ចំនួន​​ ៣លាន​ ៣៦ម៉ឺន​រៀល​​​ អង្ករ​ ១០០គីឡូក្រាម​ មី​ ១កេស​ធំ​​ ទឹកដោះគោខាប់​ ១កេស​ធំ​ ត្រីខ​ ១កេសធំ​ ទឹកស៊ីអ៊ីវ​ ៥យួរ​ ទឹកត្រី​ ៥យួរ​ ទឹកបរិសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ តែ​ ៥គីឡូ​​ ស្ករស​ ៥គីឡូ​ សម្រាប់​ព្រះសង្ឃ​ ៧អង្គ​ ក្នុង​ ​១អង្គ​ ​ -ទេយ្យវត្ថុចំនួន ១ អមបច្ច័យ ១០ម៉ឺនរៀល​ ចង្ហាន់​ ១ស្រាក់​ និង​ផ្លែឈើ​ ១កន្ត្រក​​ ។ ដោយឡែក​វត្តបទុមរតនដីដុះ បច្ច័យ​សរុប​​ ចំនួន​​ ៤លាន​ ៧៥ម៉ឺន​រៀល​​​ អង្ករ​ ១៥០គីឡូក្រាម​ មី​ ១០កេស​តូច​ ​ទឹកដោះគោខាប់​ ២កេស​ធំ​ ត្រីខ​ ១២យួរ​កេ​ ទឹកស៊ីអ៊ីវ​ ៥យួរ​ ទឹកត្រី​ ៥យួរ​ ទឹកបរិសុទ្ធ​ ៧កេស​ ទឹកក្រូច​ ៥កេស​ តែ​ ៥គីឡូ​​ ស្ករស​ ៥គីឡូ​ សម្រាប់​ព្រះសង្ឃ​ ៧អង្គ​ ក្នុង​ ​១អង្គ​ ​ -ទេយ្យវត្ថុចំនួន ១ អមបច្ច័យ ១០ម៉ឺនរៀល​ ចង្ហាន់​ ១ស្រាក់​ និង​ផ្លែឈើ​ ១កន្ត្រក​ ផងដែរ​ ។

គួររំលឹក​ផង​ដែរ​ថា​ បុណ្យកាន់បិណ្ឌ ឬប្រជុំបិណ្ឌ ជាបុណ្យដ៏ធំជាងគេ ក្នុងវិស័យពុទ្ធសាសនា ដែលបុព្វបុរសដូនតាខ្មែរ តែងតែធ្វើឡើតាំងពីជំនា់ន់ពុទ្ធកាលមកម្លេស គឺសម័យកាលរបស់ព្រះសាមណគោត្តម ព្រះបរមពោធិសាត់ និងបានបន្តមាគ៌ានេះ ដោយពុទ្ធសាសនូបឋម ដែលជាសាសនិក របស់ព្រះពុទ្ធសាសនា។​ បុណ្យនេះ មានរយៈពេល១៥ថ្ងៃ តំបន់ខ្លះ១៩ថ្ងៃ និងតំបន់ខ្លះទៀត ដូចជានៅប្រទេសឥណ្ឌា មានរយៈពេលមួយខែ។​ សម្រាប់​កម្ពុជា បុណ្យកាន់បិណ្ឌ ឆ្នាំនេះ បានចាប់ផ្តើម ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវ​នឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣​ ។ ពុទ្ធសាសនិកជនខ្មែរ មិនថានៅក្នុងឬក្រៅប្រទេស តែងឆ្លៀតពេល មួយដង ឬពីដង ក្នុងអំឡុងនៃកាលនេះ ទៅតាមធនធាន ដើម្បីទៅកាន់វត្តអារ៉ាម នានា ឬស្រុកកំណើត ដើម្បីធ្វើបុណ្យទាន ជាមួយមាតាបីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាអាចារ្យ និងញាតិតិកាទាំង៧សណ្តាន ដោយទឹកចិត្តជ្រះថ្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here