ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ចុះសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ ព្រំដែនក្នុងទិសភូមិភាគទី ៤ និងនាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគចែកជូននាឱកាសបុណ្យភ្ជុំបិណ្ឌ

0
182


ដោយលោក:វណ្ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានចុះសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ ព្រំដែនក្នុងទិសភូមិភាគទី ៤ ដោយបាននាំយកមកនូវអំណោយដ៏ថ្លៃថ្លា ជាថវិកា និងគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ អមដំណើរដោយគណៈប្រតិភូប្រតិភូ ជាច្រើនរូបបានអញ្ជើញចូលរួមផងដែល។

ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា អនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងបទបញ្ជារបស់ គណៈបញ្ជាការឯកភាពសមរភូមិមុខទិសព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅទិសប្រាសាទព្រះវិហារ ខ្ញុំបានដឹកនាំកសាងពង្រឹងកម្លាំងនគរបាលគណៈបញ្ជាការស្រាឌលនគរបាលជាតិ និងកងកម្លាំង នគរបាលការពារព្រំដែនចំនួន៦វរសេនាតូចនៅខេត្តព្រះវិហារនិងឧត្តរមានជ័យ ជាមួយនឹងកម្លាំង។

ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត បច្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា
ដែលដឹកនាំដោយសម្ដេចមហាបវរធឹបតី ហ៊ុន ម៉ាណែត បាននិងបន្តការចុះសួរសុខទុក និងនាំយកអំណោយចែកជូនដល់កំលាំងតាមបន្ទាត់ព្រំដែន ដែលបានការពារបូរណភាពទឹកដី ឲ្យបានគង់វង្ស រក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន និង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យទទួលបាន ជោគជ័យ។

ឯកឧត្តម សំរិទ្ធ ឌី បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សួរសុខទុក ដល់កងកំលាំងជួរមុខ ភូមិភាគ៤ ប្រសាទព្រះវិហារ កម្ពុជា-ថៃ ផងដែរ ៕

ម្យ៉ាងវិញទៀត ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលព្រំដែនបានទទួលអាវរភ្លៀង អាវរងារ និង ប្រាក់ ហូបចុកបន្ថែមទាន់ពេលវេលា និងជារៀងរាល់ឆ្នាំ ឯកឧត្តមក៏បានជម្រុញណែនាំ កងកម្លាំងយកចិត្តទុកដាក់ម្ចាស់ការបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ នៅតាមអង្គភាពនីមួយៗ ធ្វើឲ្យជីវភាពរស់នៅរបស់កងកម្លាំងនៅគ្រប់អង្គភាព កាន់តែប្រសើរឡើងថែមមួយកម្រឹតទៀត ។

ឯកឧត្តមបានបន្តទៀតថា កងកម្លាំងនគរបាលតាមបន្ទាត់ព្រំដែនត្រូវចេះទំនាក់ទំនងជិតស្និទ្ធនិងជួបពិភាក្សាតាមកាលកំណត់ ជាមួយកងទ័ព និងនគរបាលនៃប្រទេសជិតខាងដែលឈរជើងនៅទល់មុខគ្នា ដើម្បីដោះស្រាយបញ្ញ សេសសល់ខ្លះៗនៅតាមខ្សែបន្ទាត់ព្រំដែនដោយសន្តិវិធី ដែលជាហេតុនាំឲ្យសភាពការណ៍សន្តិសុខ ព្រំដែនមានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរនិងរក្សាបានជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សំរិទ្ធ ឌី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថវិកាចំនួន ៤១លានរៀល, គ្រឿងឧបភោគ-បរិភោគ មីចំនួន ៧៤កេសធំ, ត្រីខចំនួន ៤១កេសធំ និងភេជ្ជៈមាន៖ ទឹកក្រូចចំនួន ១០០កេស និងស្រាបៀចំនួន ១៧២កេស ឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ កំពុងឈរជើងនៅក្នុងទិសភូមិភាគទី ៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ទន្ទឹមនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានឧបត្ថម្ភក្រុមគ្រូ និងយោធាចារ្យ នូវថវិកា ចំនួន ៥លានរៀល អង្ករ ១តោន ត្រីខ ១០កេសធំ និងមី១០កេសធំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here