លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តសង្កែ ទី២ វត្តពាមអំពិល ទី៣ នៅវត្ដបាក្រុង ដើម្បីរួមចំណែកក្នុងការថែរក្សាប្រពៃណី​ព្រះពុទ្ធសាសនា

0
119


ដោយលោក:ថត ភារៈ
ស្វាយរៀង ៖ លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី ព្រមទាំងកូនៗ ចៅៗ រួមមានលោក ហែម ស៊ីណា អភិបាលស្រុករំដួល និងក្រុមគ្រួសារ បានអញ្ជើញចូលរួម​ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទីទី១ នៅវត្តសង្កែ បិណ្ឌវេនទី២ វត្តពាមអំពិល ស្ថិតនៅក្នុងឃុំសង្កែ និងបិណ្ឌវេនទី៣ ជាមួយពុទ្ធបរិស័ទនៅវត្តបាក្រុង ឃុំស្វាយចេក ទាំងបីវត្តនេះដែរ ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត។

ការចូលរួមប្រតិបត្តិតាមបែបសាសនានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ក្នុងពិធីបុណ្យកាន់បិណ្ឌនេះដែរ លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែង​តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង​សក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន​ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន​ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យ​មក​ទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់​បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

បន្ទាប់លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ មួយ​ចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហា​ជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋាន​សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទាំង៣វត្តនេះ លោកជំទាវ ហុឹម ម៉ាលីព្រមទាំងកូនៗ ចៅៗ និងលោក ហែម សុីណា អភិបាលស្រុករំដួល ក៏បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគជាច្រើនមុខមកប្រគេន​ដល់ព្រះសង្ឃ រួមមានបច្ច័យមួយចំនួនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here