លោក ហោ ប៊ុនហួរ ៖ កាត់វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៣ នៃវិទ្យាល័យចំនួន៣ ក្នុងស្រុករវៀង

0
223


ដោយលោក:ណារិទ្ធ
ព្រះវិហារ ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងអញ្ជើញ ចូលរួមកាត់វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៣ តាមវិទ្យាល័យ ចំនួន៣ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពី មន្ត្រីជុំនាញ អជ្ញាធរមូលដ្ឋាន នាយកសាលានិងលោកគ្រូ អ្នកគ្រូ ជាអនុរក្សប្រចាំសាលាបានអញ្ជើញចូលរួមផងដែរ។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងម៉ោងទី១ លោកបានការចូលរួមកាត់វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រពុំឈូក ដែលមានសិស្សានុសិស្សប្រលង សរុប ២០នាក់ អវត្តមាន១នាក់។
ក្រោយពី អវត្តមានប៉ែកជន ស្រិស្សស្រី ១នាក់ លោកបានឲលោកគ្រូតេតាមទូរស័ព្ទសួរនាំ តែត្រូវបានគាត់តបមកវិញ គាត់បានឈប់រៀនហើយគាត់បានមកធ្វើការងារនៅខេត្តកុង ដោយកក្តាជីវភាពខ្វះខាត។ លោកអភិបាល ស្រុកបានសម្ដែងនៅភាពសោកស្ដាយយ៉ាងខ្លាំងដែលក្មួយស្រី មិនបានបន្តការសិក្សាបន្ត។

កាត់វិញ្ញាសាម៉ោងទី២ នៅអនុវិទ្យាល័យថ្នល់កោង និងកាត់វិញ្ញាសាម៉ោងទី៣ នៅអនុវិទ្យាល័យរក្សា

នាឪកាសនោះលោក ហោ ប៊ុនហួរ បានផ្ដល់កំលាំងចិត្តដល់សិស្សានុសិស្សដែលជាបែកជនប្រលងទាំងអស់ ត្រូវជឿជាក់លើខ្លួនឯង ប្រឹងប្រែង ក្រេបជញ្ជក់យកចំណេះវិជ្ជា ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ។

លោកបានបន្តទៀតថា កូនក្មួយគឺជាទំពាំងស្នងឬស្សី គឺជាយុវជន គំរូ និងជាអ្នកបន្តវេនសម្រាប់អនាគត់របស់ប្រទេសទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here