បុរសម្នាក់បានលង់ទឹកស្លាប់ដោយ(សតិមិនគ្រប់នឹងញៀនស្រា)នៅចំណុចភូមិទី៧ សង្កាត់ខ្សាម

0
77


ដោយលោក:សាំង សារ៉ាវុធ
កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង ១៧:៣០ នាទីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ មានករណីកើតហេតុ ដោយបុរសម្នាក់បានលង់ទឹកស្លាប់ដោយ(សតិមិនគ្រប់នឹងញៀនស្រា)នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះខាងលើមានឈ្មោះ ឆន នាថ
ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។

ក្រោយកើតហេតុកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង បានចុះពិនិត្យនឹងធ្វើកោសល្យវិច្ច័យរួច ហើយធ្វើការសន្និដ្ឋានថា
ជនរងគ្រោះស្លាប់ដោយលង់
ទឹកពិតប្រកដមែន ដោយពុំមានស្លាកស្នាម
ដាច់ របួស ពាក់ព័ន្ធនឹងករណី
ឃាតកម្មអ្វីឡើយ ។ ក្រោយពីពិនិត្យសព្វគ្រប់រួចហើយ សមត្ថកិច្ចបានប្រគល់សពជូនអាជ្ញាធរ ដើម្បីធ្វើពិធីរំលាយសព តាមប្រពៃណីយ៍ នៅវត្តខ្សាម(ដោយពីមានញាតិមិត្ត) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here