ឯកឧត្តម ខ្វាន់ ស៊ាម ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុករំដួល បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករំដួល

0
78


ដោយលោក:ថត ភារៈ
ស្វាយរៀង ៖ កិច្ចប្រជុំបូកសរុបលទ្ធផលនៃការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ស្រុករំដួល នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខ្វាន់ ស៊ាម ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុករំដួល បានមានប្រសាសន៍ថា ផ្អែកលើបទពិសោធន៍កន្លងមក និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមូលដ្ឋានក្នុងស្រុករំដួល មានលក្ខណៈល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម បន្តថា សម្រាប់ ស្រុករំដួល ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានលក្ខណៈល្អប្រសើរ ដោយពុំមានអំពើហឹង្សា និងគ្មានការគំរាមកំហែងខាងនយោបាយ ឬមានអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ។ ទន្ទឹមនឹងនោះ ភាពមមាញឹកការបែងចែកកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាការពារសន្តិសុខ ការបោះឆ្នោត រាជរដ្ឋាភិបាលកម្ពុជា ក៏មានការទទួលខុសត្រូវ ក្នុងការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជាទូទៅក្នុងសង្គម សំដៅធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់ផ្នែក ដើម្បីបង្កបរិយាកាសដល់ប្រជាជនគ្រប់ៗរូប បានចូលរួមក្នុងដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។

ឯកឧត្តម ខ្វាន់ ស៊ាម បានយកឱកាសនោះ សម្តែងនូវការកោតសរសើរ ដល់សមាជិក សមាជិកានៃអង្គប្រជុំ គ្រប់លំដាប់ថ្នាក់ និងប្រធានគណបក្សប្រជាជនកម្ពុជាឃុំ ភូមិ ទាំង១០ឃុំ ក្នុងស្រុករំដួល និងការងាររដ្ឋបាល និងការងារបក្ស ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និងរកចំណុចខ្សោយទាំង៤ ដែលបានជួបប្រទះ ក្នុងការអនុវត្តការងារ យកមកពិភាក្សាគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាគន្លឹះសម្រាប់រៀបចំការងារក្នុងការអនុវត្ត ទទួលបានជោគជ័យនិងទទួលលទ្ធផលល្អប្រសើរបន្តទៀត។ បទពិសោធន៍ទីមួយគឺកត្តាដឹកនាំកើតចេញពីការឈ្នះឆ្នោត ប៉ុន្តែថ្នាក់ក្រោមជាតិគឺជាអភិវឌ្ឍន៍ផ្ទាល់។ កត្តាទី ២-គណបក្សប្រជាជនកម្ពុជាបម្រើមុខងារសាធារណៈត្រូវផ្ចិតផ្ចង់បម្រើសេវាជូនប្រជាជនឲ្យបានល្អ មិនត្រូវបំពានលើប្រជាជនឡើយ។ ទី-៣ បើមានទំនាស់ត្រូវអាជ្ញាធរមូលដ្ឋានដោះស្រាយដោយនីតិវិធីក្រៅប្រព័ន្ធតុលាការ គឺតុលាការប្រជាជន។ បន្ទាប់ពីបញ្ចប់ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្វាន់ ស៊ាម ក៏បានអញ្ជើញទៅចុះត្រួតពិនិត្យមើលទីតាំងដីនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល រួចហើយឯកឧត្តមក៏បន្តទៅមើលទ្យាល័យសង្កែ ដែលស្ថិតនៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here