ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អំណោយយកចែកជូន កងទ័ព នៅតំបន់ព្រំដែន កម្ពុជា-ថៃ ទឹសទី១ប្រាសាទព្រះវិហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0
79


ដោយលោក:ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ បាននាំយកអំណោយរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត មកចែកជូនដល់តំបន់ព្រំដែន កម្ពុជា-ថៃ ទឹសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពិធីនេះបានប្រព្រឹត្តិទៅនៅកងពលធំអន្តរាគមន៍លេខ៣។

នាឪកាសនោះដែលឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអោយដឹងថា ក្នុងនាមកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបន្ទាត់ព្រំដែនទឹស ទី១ ប្រាសទព្រះវិហារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះឯកឧត្តម
ឃួង ស្រេង នឹងលោកជំទាវ រួមទាំង ប្រតិភូអមដំណើរ ដែលបាន នាំយកនូវអំណោយរបស់សម្តេច មហាបវរធឹបតី ហ៊ុន ម៉ាណែត នឹងលោកជំទាវបណ្ឌិត ពេជ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត ដែលបានយកមកចែកជូននាពេលនេះ បានបញ្ជាក់អោយឃើញថា ការរួមសុខរួមទុក្ខយ៉ាងជិតស្និត រវៀង សមរភូមិមុខផ្សារភ្ជាប់ នឹងសមរភូមិក្រោយ នឹងជាការលើកទឹកចិត្តដល់កងទ័ពថែមទៀតផង។

ឯកឧត្តម ស្រី ឌឹក បានបន្តទៀតថា ក្រោមការដឹងនាំដ៍ត្រឹមត្រូវរបស់សម្តេច មហាបវរធឹបតី ហ៊ុន ម៉ាណែក កងពលធំអន្តរាគមន៍លេខ៣ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នឹងយុទ្ឋជន ទាំងអស់ ប្តេជ្ញាថែរក្សាការពារបូរណៈភាពទឹកដី នឹងក៏សាងអង្គភាពអោយមានការ
រីកចម្រើនថ្មីបន្ថែមទៀត ។

ក្នុងឪកាសនោះឯកត្តម ឃួង ស្រែង បានថ្លែនៅការកោតសរសើរដល់នាយ និងពលទាហ៊ានទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចទទួលខុសត្រូវខ្ពស់ចំពោះការការពារបូរណះភាពទឹកដីរវៀងព្រុំដែន កម្ពុជា-ថៃ បានយ៉ាងរឹងមាំ និងចេះសហការចងមិត្តភាពរវៀងព្រំដែនទាំង២បានយ៉ាងល្អប្រសើរ

ឯកឧត្តម ឃួង ស្រេង បានបន្តអោយដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច
មហាបវរធឹបតី ហ៊ុន ម៉ាណែត បាន
យកចិត្តទុក្ខដាក់យ៉ាងខ្លាំងចំពោះសុខទុកនឹងជីវភាពរបស់នៅប្រចាំថ្ងៃ នឹងបានជួយឧបត្ថម្ភទាំងថវិការសម្ភារៈ បរិក្ខា និងអំណោយជាស្បៀងអាហារ ដល់អស់លោកមេបញ្ជាការ មេ
បញ្ជាការរង ពលទាហានទាំងអស់ផងដែរ។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញក៏បានរួមចំណែកជួយដល់នាយ និងពលទាហានទាំងអស់នៅថវិការ សម្ភារៈមួយចំនួនធំ ដែលបានយកមកប្រគល់ជូននាពេលនេះ ។ សូមបញ្ជាក់ជូនផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលសាលារាជធានីភ្នំពេញ ចងសម្ព័ន្ធមិត្ត ជាមួយកងពលធំអន្តរាគមន៍លេខ៣ រាល់បុណ្យជាតិធំៗ តែងតែមានវត្តមានសាលារាជធានីភ្នំពេញចាំជួយជាដ៏រាប ជាការលើកទឹកចិត្ត និងផ្ដល់កំលាំចិត្ត ដល់បងប្អូនកងទ័ពដែលបាននិងកំពុងបំពេញភារកិច្ចជាប់ជាប្រចាំ ៕

VID_20230930_131327_108.mp4

LEAVE A REPLY

Please enter your comment!
Please enter your name here