រដ្ឋបាលស្រុករវៀង នាំយកទូរទស្សន៍ ចំនួន៤គ្រឿងប្រគល់ជូនវិទ្យាល័យចំនួន៤ និងចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲដើរតាមសម័យឌីជីថល

0
99


ដោយលោក:ណារិទ្ធ
ព្រះវិហារ ៖ នៅរសៀលថ្ងៃថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហោ ប៊ុន ហួរ អភិបាលស្រុករវៀង រួមទាំងក្រុមការងារ និង អជ្ជាធរមូលដ្ឋាន បានចូលរួម ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យសម្ដេច ហ៊ុន សែន ក្រពុំឈូក ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

នាឪកាសនោះដែល លោក អភិបាលនៃគណៈអភិបាលស្រុករវៀង បានពន្យល់នែនាំដល់សិស្សានុសិស្សឲចេះ ស្គាល់ តូច ស្គាល់ធំគោរព គ្នាទៅវិញទៅមក មិនត្រូវ កោងកាច គោរពបញ្ជារវិន័យសាលា ដែលចែង ។ និងត្រូវស្គាល់បុណ្យ ស្គាល់បាប ស្គាល់គុណ ស្គាល់ទោស និងចូលរួមបំរើសង្គមជាតិយើងទាំងអស់គ្នា។

លោកបានបន្តទៀតថា ក្នុងនាមជាឪពុកម្ដាយ អាណាព្យាបាល ត្រូវចូលរួមពន្យល់នែនាំដល់ពួកគាត់ដែលជាសិស្សានុសិស្ស នៅយោបល់ល្អៗ និងត្រូវកែតំរងទិសពួកគាត់ឲបានទាន់ពេលវេលា (ពុតដែក ទាន់នៅក្ដៅ ប្រដៅកូនចៅ ទាន់នៅមានឪកាស)។

នៅរសៀលថ្ងៃនេះដែលដែរ លោកលោក ហោ ប៊ុន ហួរ បានចាត់តាំង លោកអភិបាលរងស្រុក ចុះចែកទូរទស្សន៍តាមសាលានិមួយៗ រួមមានសាលាវិទ្យាល័យរវៀង វិទ្យាល័យរក្សា វិទ្យាល័យក្រពុំឈូក និងវិទ្យាល័យភ្នំដែក ដោយសាលានិមួយៗទទួលបាន ទូរទស្សន៍ ១គ្រឿង ដែលយកមកសម្រាប់បង្ហាត់បង្រៀនតាមប្រព័ន្ធ ឌីជីថល ដល់សិស្សានុសិស្ស ដើម្បីឲទាន់សម័យកាល។

លោកអភិបាលស្រុកបានបញ្ជាក់ថា នៅពេលឆាប់ៗនេះនិងមានបំពាក់កុំព្យូទ័រតាមសាលានិមួយៗផងដែល ដែលមានមានការយកចិត្តទុក្ខដាក់ពីសំណាកឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយកន្លងមកឯកឧត្តមបានប្រគល់ជូននៅកុំព្យូទ័រចំនួន ១៦គ្រឿង ដល់សាលាវិទ្យាល័យភ្នំដែករួចមកហើយ ។

លោក ហោ ប៊ុនហួរ និងក្រុមការបានបន្តចូលរួមរំលែកទុក្ខបុណ្យសព លោកយាយ នៅគឿន ដែលមានព្រះជន្ម ៦៣ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូត៉ូដួលដោយខ្លួនឯង ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here