អភិបាលខេត្តកំពង់ចាម​ និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ ដឹកនាំ​ដាំ​កូន​ឈើ​​ជិត​ ២០០០ដេីម​ នៅ​ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ

0
62


ដោយលោក:បឋ៉ៃ លិន
កំពង់ចាម​​ ៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមជាមួយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ ដាំ​កូន​ឈើ​ សរុបចំនួន ១ ៩២០ដើម នៅភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៣​ ។

ឆ្លៀត​ក្នុងឱកាសនោះ ឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកោតសរសើរចំពោះ អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ត្រីជំនាញ ពិតជាធ្វើបានច្រើនក្នុងការចូលរួម ក្នុងសកម្មភាពដាំដើមឈើ នាពេលកន្លងមក ដូចៗជាការដាំដើមឈើតាមបណ្ដោយផ្លូវធំ ផ្លូវតូច តាមវត្តអារាម និងសាលារៀនជាដើម ដែលជាការងារមួយយ៉ាងសំខាន់ ដើម្បីបំផុសចលនា ឱ្យប្រជាពលរដ្ឋយើងចូលរួម ដាំដើមឈើ ចេះស្រឡាញ់ និងចេះថែរក្សាការពារផងដែរ។
លោក កែវ អូម៉ាលីស្ស សន្យា នឹងជួយសហការផ្តល់ដើមឈើបន្ថែមទៀត និងជម្រុញ ក្នុងការដាំដើមឈើ នៅតំបន់ភូមិសាស្ត្រភូមិរលួស ឃុំត្រពាំងព្រះនេះ ឱ្យ​ក្លាយ​ទៅ​ជាតំបន់មានគម្រប​ពណ៌​បៃតងនាពេលអនាគត ។

ក្នុងឱកាសនោះដែរ​ ​ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធ សូមជួយថែរក្សាដើមឈើដែលបានដាំ លើផ្ទៃដី ៣ហិចតា លើផ្ទៃដីដែលមានទំហំ ៥ហិចតានេះ ។ ឯកឧត្ដម​អភិបាលខេត្ត បានបញ្ជាក់ថាដើមឈើ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង ពោល តាំងពីពេលកើត រហូតដល់ពេលស្លាប់ គឺត្រូវការការប្រើប្រាស់ឈើទាំងអស់ ។ ដូច្នេះ ប្រជាពលរដ្ឋយើង ត្រូវរួមគ្នាដាំដើមឈើ និងចេះស្រឡាញ់ ថែរក្សា ដើមឈើទាំងអស់គ្នា​ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបរិស្ថានស្រស់ស្អាត នៅភូមិ ឃុំ របស់យើង​ ។

គួរបញ្ជាក់ថា​ ក្នុងពិធីដាំឈើ​នាពេល​នេះ​ គឺ​មានកូនឈើសំរាប់ដាំ សរុបចំនួន ១ ៩២០ ដើម ជាប្រភេទកូនគ្រញូងចំនួន ១៨១ដើម កូនម៉ៃសាក់ចំនួន១ ២០០ដើម កូនធ្នង់ចំនួន ៦៣៩ដើម(ក្នុងនោះកូនធំ ៥០ដើម)​ ៕​ ជាមួយគ្នានេះ ខ្ញុំបាទ ស្នើសុំដល់អាជ្ញាធរភូមិ ឃុំ បងប្អូនប្រជាពលរដ្ឋទាំង អស់ ចូលរួមសហការដាំដើមឈើ និងជួយថែរក្សាការពារព្រៃឈើ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here