ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ៖ បើកិច្ចប្រជុំ”បិទសវនកម្ម ផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ”

0
105


ដោយ: អគ្គស្នងការដ្ឋាននគរបាលជាតិ
ព្រះវិហារ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ“បិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ”។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ លោកឧត្តមសេនីយ៍ត្រី ផូ ប៊ុនឡេង អនុប្រធានគណៈប្រតិភូ និងក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត។

ពិធីបិទសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ បានប្រារព្វធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត និងមានការញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងនៅតាមបណ្តាផែនជំនាញពាក់ព័ន្ធព្រមទាំងលោកប្រធានអនុប្រធានការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ឃុំ/ សង្កាត់ ដែលបានចូលរួមសរុបចំនួន ១៣៥ នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងរង បានប្រសាសន៍និងមានសេចក្តីសោមនស្សរីករាយ និងបានឡើងថ្លែងអំណរអរគុណដល់មន្ត្រីជំនាញក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្តដើម្បីបម្រើការងារសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ ដូចជាអង្គភាពស្នងការដ្ឋានរបស់យើង ប្រកបដោយលទ្ធផលល្អប្រសើរ និងជាទីមោទនៈ មិនតែប៉ុណ្តោះលោកឧត្តមសេនីយ៍ បានធ្វើការសំណូមពរដល់ឯកឧត្តមអគ្គនាយករងដែលជាប្រធានសវនកម្មផ្ទៃក្នុង នូវរាល់ការខ្វះខាតលើចំណុចមួយចំនួនក្នុងការអនុវត្តដែលសវនកររកឃើញជួយធ្វើការកែលម្អ និងផ្តលអនុសាសន៍បំពេញបន្ថែម យើងខ្ញុំទទួលយកជាបទពិសោធិ៍ដើម្បីអនុវត្តការងារជំនាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមគ្នានោះផងដែរឯកឧត្តម ប្រធានគណៈអធិបតី បានថ្លែងការកោតសរសើរចំពោះលទ្ធផល នៃការធ្វើសវនកម្មផ្ទៃក្នុង កាលបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ជាមួយមន្ត្រីនគរបាល តាមផែននីមួយៗ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កន្លងមក រហូតដល់ថ្ងៃបិទបញ្ចប់កម្មវិធីសវនកម្មគឺនៅតាមបណ្តាគ្រប់ផ្នែកជំនាញទាំងអស់គឺមានកាយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់និងច្បាស់លាស់មានកាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានទំនាក់ទំនងល្អ ជាលទ្ធផលបង្ហាញឲ្យឃើញថា អង្គភាពជំនាញពាក់ព័ន្ធ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញការងារ បានយ៉ាងល្អប្រសើរ គួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ប្រធានគណៈអធិបតី បានផ្តល់អនុសាសន៍មួយចំនួន និងបានប្រកាសបិទកម្មវិធីប្រកបដោយ ទឹកមុខស្រស់ស្រាយប្រកបដោយមោទនៈភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here