ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ៖ ក្នុងនាមយើងជាកងទ័ព មានភារកិច្ចការពារជាតិ និងប្រជាជន ត្រូវខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីដែលពួកគាត់ជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ

0
80

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំប្រជុំជួរទ័ពប្រកាសអាសន្នត្រួតពិនិត្យកម្លាំង និងសម្ភារៈសម្រាប់អន្តរាគមន៍ពេលមានគ្រោះធម្មជាតិកើតឡើងដោយសារជំនន់ទឹកភ្លៀង គ្រោះមហន្ដរាយ ជាយថាហេតុ​ផ្សែងៗ ដែលកេីតឡេីងនៅក្នុងភូមិ​សាស្ត្រ​ខេត្ដព្រះវិហារ​ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមយើងជាកងទ័ព មានភារកិច្ចការពារជាតិ និងប្រជាជន ត្រូវខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីដែលពួកគាត់ជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗដូចជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និង ទឹកជំនន់ ជាដើមជាក់ស្តែងនៅពេលនេះ ទឹកភ្លៀងនៅតែបន្តធ្លាក់ជាប្រចាំ ទឹកនៅតាមតំបន់មួយចំនួនកំពុងមានការបន្តកើនឡើងគួរអោយកត់សម្គាល់ ដូច្នេះយើងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីចេញជួយអន្តរាគមន៍ដល់ ប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងតំបន់មួយចំនួនទៀតផងដែរ​ ,ធ្វើ​​នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here