ប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដើម្បីអបអរសាទរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

0
65


ដោយលោក:ប៉ៃ លិន
កំពង់ចាម​​ ៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដើម្បីអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ គឺដើម្បីជំរុញគុណផលកីឡា និងមន្ត្រីកីឡា ឱ្យមានចំនួនគ្រប់គ្រាន់ប្រកបដោយចំណេះដឹងបទពិសោធន៍សម្រាប់រៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ កីឡាជាតិ និងអន្តរជាតិ។​ ការ​ថ្លែង​បែប​នេះ​​ក្នុងឱកាសបិទការបកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកពានរង្វាន់ អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម​ នាល្ងាច​ថ្ងៃទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ បាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជូនចំពោះសម្ព័ន្ធប៊ូល និងប៉េតង់នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្នុងការរៀបចំការ ប្រកួតនេះឡើងដែលបង្ហាញឱ្យឃើញពីការខិតខំធ្វើ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យមួយនេះ កាន់តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយកម្រិតថែមទៀត ក៏ដូចជាជំរុញ និងលើកទឹកចិត្តដល់ប្រជាជនចូលរួមលេងកីឡា យ៉ាងហោចណាស់ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត​ ព្រមទាំងស្គាល់ពីគុណ​តម្លៃ​នៃ​កីឡា ផងដែរ​ ។

លោក លី ម៉េងសាន ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ អភិបាលខេត្តកំពង់ចាម មានក្រុមចូលរួមចំនួន ៤០ក្រុម​ ចំនួនកីឡាករសរុប ១៦០នាក់ មកពី១៣ រាជធានី/ ខេត្ត។ ​ក្រោយពី​ធ្វើ​ការ​ប្រកួត​រយៈ​ពេល​២ថ្ងៃ​រួច​មក វិញ្ញាសា​ ៣នាក់ទល់​៣នាក់​ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំ​ ទទួលបាន ពាន១ មេដាយមាស៤គ្រឿង និងថវិកាអម ១លានរៀល​ ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបខេត្តកំពង់ចាម ទទួលបាន​ មេដាយប្រាក់៤គ្រឿង និងថវិកាអម ៦០ម៉ឺនរៀល​ ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបខេត្តកំពត​ ទទួលបាន មេដាយសំរឹទ្ធ៤គ្រឿង និងថវិកាអម ៤០ម៉ឺនរៀល ។​ ចំណាត់ថ្នាក់លេខ៤ បានទៅលើក្លិបខេត្តសៀមរាប ទទួលបាន ថវិកា លើកទឹកចិត្ត ២០ម៉ឺនរៀល​ ។ ដោយឡែក​ វិញ្ញាសា​ ២នាក់ទល់២នាក់​ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិប CPP ខេត្តត្បូងឃ្មុំ ទទួលបាន ពាន១ មេដាយមាស២គ្រឿង និងថវិកាអម ៧០ម៉ឺនរៀល​ ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបម្លប់ស្វាយ រាជធានីភ្នំពេញ​ ទទួលបាន មេដាយប្រាក់២គ្រឿង និងថវិកាអម ៥០ម៉ឺនរៀល ។​ ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ទទួលបាន មេដាយសំរឹទ្ធ២គ្រឿង និងថវិកាអម ៣០ម៉ឺនរៀល​ ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើក្លិប CPP ខេត្តត្បូងឃ្មុំ ទទួលបាន ថវិកា លើកទឹកចិត្ត ១៥ម៉ឺនរៀល​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here