ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា​ លោកគ្រូ​ អ្នក​គ្រូ​ គឺ​ជា​បណ្ណាល័យ​ចំណេះដឹង​ ដែល​យើង​ត្រូវ​ការ​បន្ថែម​ធ្វើ​ការ​បង្កើន​សមត្ថភាព​​ ដេីម្បី​​ផ្ទេរ​​ទៅ​ឱ្យ​ក្មួយៗ​ សិស្សានុសិស្ស​​

0
72


ដោយលោក:ប៉ៃ លិន
កំពង់ចាម​​ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដា្ឋន ស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងបញ្ជាការដា្ឋនកងទ័ពជើងគោក​ បានថ្លែងថា​ លោកគ្រូ​ អ្នក​គ្រូ​ គឺ​ជា​បណ្ណាល័យ​ចំណេះដឹង​ ដែល​យើង​ត្រូវ​ការ​បន្ថែម​ធ្វើ​ការ​បង្កើន​សមត្ថភាព​ ទាំង​ចំណេះ​ដឹង​ និង​​ចំណេះ​ធ្វើ​ បន្ថែម​ទៀត​ ដេីម្បូី​បង្កើន​មធ្យោបាយ​លទ្ធភាព​ ឬ​ក៏​បច្ចេកទេស​​ ដេីម្បី​​ផ្ទេរ​ចំណេះដឹង​របស់​យើង​ទៅ​ឱ្យ​ក្មួយៗ​ សិស្សានុសិស្ស​​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធសមិទ្ឋផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្ថិត​ក្នុង​ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ។

ក្នុង​ពិធី​នោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​ថ្លែងអំណរគុណ​ដល់​លោក​គ្រូ​ អ្នកគ្រូ​ ដែល​ជា​ឪពុកម្ដាយ​ទី​ពីរ​ របស់​សិស្សានុសិស្ស​ ដែល​បាន​ធ្វើ​ការ​លះបង់​គ្រប់​បែបយ៉ាង​ ទាំង​ការ​អត់ធ្មត់​ និង​ការស៊ូ​ទ្រាំ​ ដេីម្បូី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​យើង​ ក៏ដូចជា​ការ​​ចែក​រំលែក​នូវ​ចំណេះដឹង​ទៅ​ដល់​ក្មួយៗ​ ជំនាន់​ក្រោយ​ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

មេបញ្ជាការរងកងទ័ពជើងគោក​ បានបន្ត​ថា​ គ្មាន​ពេល​ណា​សប្បាយ​ គ្មាន​ពេល​ណា​ស្រួល​ជាង​ពេល​ធ្វើ​ជា​សិស្ស​នោះ​​ទេ​ យើង​ត្រូវ​ការ​យក​ឱកាស​ ដើម្បី​​ស្រួបយក​ចំណេះដឹង​ ពេល​ដែល​ចេញ​ពី​វិទ្យាល័យ​ យើង​ត្រូវ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ មាន​ការ​លំបាក​មួយ​កម្រិត​ទៀត​ បេី​ប្រៀបធៀប​ជាមួយ​នឹង​វិទ្យាល័យ​ ដោយ​សារ​យើង​ទៅ​ឆ្ងាយ​ពី​ឪពុកម្ដាយ​ ប៉ុន្តែ​ក៏​នៅ​តែ​ជា​ពេល​វេលា​ដែល​ស្រួល​ក្នុង​ជីវិត​ដដែល​​ ពេល​ដែល​យើង​ចេញ​ទៅ​ធ្វើការ​ ទេីបដឹង​ថា​មាន​ការ​​លំបាក​ គ្រាន់​តែ​ចេញ​ទៅ​​រក​ការងារ​ធ្វើ​ ក៏​មាន​លំបាក​ដែរ​ ដោយ​សារ​មាន​ការ​ប្រកួតប្រជែង​គ្នា​ច្រើន​ណាស់​នៅ​ក្នុង​សង្គម​របស់​យើង។
​ ជាមួយគ្នានោះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​សង្កត់​ធ្ងន់ថា​​ ដេីម្បី​​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​រក​ការងារ​បាន​ គឺ​យើង​ខ្លួនឯង​នឹង​ហើយ​ ដែល​ត្រូវ​ការ​មាន​សមត្ថភាព​គ្រប់គ្រាន់​ មាន​ទាំង​ចំណេះដឹង​ មាន​ទាំង​​ចំណេះធ្វេី​ច្បាស់លាស់​ ដើម្បី​ជ្រែ​រក​ការងារ​ធ្វើ​ ដូច្នេះ​សូម​ឱ្យ​ក្មួយៗ​ ​ខំប្រឹង​ប្រែង​យក​ឱកាស​ស្រួប​យក​​ចំណេះដឹង​ពី​លោក​គ្រូ​ អ្នកគ្រូ​ ធ្វើ​ជា​ទុន​ ដើម្បី​ជា​ការ​រីកចម្រើន​ខ្លួន​យើង​ទៅ​ថ្ងៃ​អនាគត​ ។

បេី​តាម​លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ​អគារសិក្សាក្នុងស្រុកជើងព្រៃ​ សរុបចំនួន ១៥១ខ្នង ស្មើនឹង ៦២៣បន្ទប់ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់អគារសិក្សាសរុបចំនួន ២៤ខ្នង ស្មើនឹង ១៥១បន្ទប់។​ ចំពោះ​វិទ្យាល័យ ហ៊ុន សែន ផ្ដៅជុំ​ នៅឆ្នាំ២០២២ បានកសាងអគារចំនួន ៣ខ្នង ក្នុងនោះ​ បន្ទប់កាត់ដេរ​២​ បន្ទប់​កុំព្យូទ័រ​២​ បន្ទប់ពិសោធន៍២ សាលប្រជុំ១ បណ្ណាល័យសត្តវត្តទី២១ ចំនួន១ បន្ទប់អាហារសម្រន់១ ផ្ទះ​គ្រូ​ចំនួន ១ខ្នង ៣បន្ទប់ ទីលានកីឡាបាល់បោះ១. អណ្ដូងទឹក១ បន្ទប់ទឹក ១ខ្នង ចំនួន ៥បន្ទប់ បណ្ណាល័យ ១ខ្នង ព្រមទាំងបំពាក់សង្ហារឹម សម្ភារពិសោធន៍ និងសៀវក្នុងបណ្ណាល័យ អស់ទឹកប្រាក់ចំនួន ៩១៤.២៧៣,៣២$ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។​ ហេីយ​នៅឆ្នាំ២០២៣នេះ​ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងប្រធានក្រុមយុវជនបង្គោល​ ចុះជួយស្រុកជើងព្រៃ បានសាងសង់ឡដុតសម្រាមចំនួន១ អស់ថវិកា ២,០០០ដុល្លា​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here