លោក ហែម សុីណា អភិបាលស្រុករំដួល បានទទួលយកកូនឈើ ៦០០ដើម ពីលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង

0
76


ដោយ,ថត ភារៈ
ស្វាយរៀង ៖ លោក ហែម សុីណា អភិបាលស្រុករំដួល បានទទួលយកកូនឈើ ៦០០ដើម ពីលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ពិធីទទួលយកកូនឈើនេះដែរក៏មានការអញ្ជើញចូលរួមពីរលោកលោកស្រីអភិបាលរងស្រុក លោកនាយកនាយករងរដ្ឋបាលសាលាស្រុក និងកងកម្លាំងទាំងបី មន្ត្រីរាជការសាលាស្រុក លោកមេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំចូលរួមជាច្រើនរូបទៀតផងដែរ។ បន្ទាប់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង និងលោក រស់ ហៃ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុករំដួល និងក្រុមការងារដែលបានអញ្ជើញមកចូលរួមនោះ ក៏បានធ្វើពិធីប្រគល់កូនឈើ៦០០ដើម ជូនលោក ហែម សុីណា អភិបាលស្រុករំដួលរួចមក លោក ហែម សុីណា អភិបាលស្រុករំដួលក៏បានថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងក្រុមការងារដែលនាំយកកូនឈើមកប្រគល់នាពេលនេះគឺដើម្បីដាំនៅក្នុងបរិវេណសាលាស្រុក និងសាលារៀន ឬក៏តាមទីវត្តអារាម និងតាមទីសារធារណៈក្នុងស្រុករំដួលផងដែរ។ លោក ហែម ស៊ីណា អភិបាលស្រុករំដួល មានប្រសាសន៍បន្តទៀតថា ដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះដើមឈើគឺជាម្លប់សម្រាប់ មនុស្ស និងសត្វ និងមានធម្មជាតិយ៉ាងស្រស់បំព្រងផងដែរ។

លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានមានប្រសាសន៍បន្តថា ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួម ស្រឡាញ់ និងថែរក្សា ការពារព្រៃឈើ និងចូលរួមគាំទ្រដាំដុះកូនឈើឱ្យបានគ្រប់ៗគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here