ក្រុមញៀនល្បែងស៊ីសង៨ នាក់ដែលបង្ក្រាបបាននៅភូមិរំដេង ត្រូវបានសមត្ថកិច្ចដោះលែងស្រ្ដី៤នាក់ និងបុរសជនជាតិចិន៤នាក់ទៀតត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរងចាំអយ្យការសម្រេច

0
42


ដោយលោក,វណ្ណរិទ្ធ
ព្រះវិហារ ៖ លោកវរសេនីយ៍ឯក គង់ គា បានឲដឹងថា កាលពីរសៀលថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៣ កំលាំងព្រំទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោយពីធ្វើកំណត់ហេតុសួរចំឡើយរួចមក ដោយឃើញថាស្ត្រី ៤នាក់ ខាងលើ ខ្លះលេងល្បែង និងខ្លះទៀតឈរមើល ហើយមានកូនតូចនៅផ្ទះទៀតនោះ លោកព្រះរាជអាជ្ញារង បានសម្រេចដោះលេងស្រ្ដី៤នាក់ឲវិលត្រឡប់មកលំនៅដ្ឋានវិញ គ្រាន់តែធ្វើកិច្ចសន្យាកុំឲលេងល្បែងខុសច្បាប់នៅថ្ងៃក្រោយទៀត ។

លោកបានបន្តទៀតថា ចំណែកជនជាតិចិន ៤នាក់ទៀត មិនរៀងចាលក្នុងការលេងល្បែងស៊ីសងខុស្បាប់ និងបង្កើត ផ្ដល់ទីតាំងលេងល្បែង ដោយមិនអាចលើកលែងបានលោកបានកសាងសុំនុំរឿងនិងបញ្ជូនជនសង្ស័យទៅកាន់តំណាងអយ្យការសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនិតិវិធីបន្តកាលពីរសៀលម៉ោង១៥:០០នាទី ។

ក្រោយពីក្រឡាបញ្ជីរ បានសួរចំលើយរួចមកលោកលោកព្រះរាជអាជ្ញារងតំណាងអយ្យការបានបញ្ជូនជនសង្ស័យជនជាតិចិន៤នាក់ខាងលើយកមកឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការខេត្តបន្តរងចាំចាត់ការបន្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផងដែលថា ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ នៅភូមិរំដេង ខាងលើនេះមិនមែនបង្ក្រាប់តែម្ដងនេះទេគឺមានការបង្ក្រាប់ជាញឹកញាប់ ដោយលោក ហោ ប៊ុនហួរ ប្រធានគណៈបញ្ហាការឯកភាពស្រុករវៀង បានដឹកនាំការចុះបង្ក្ក្រាប់ តែក្រុមអ្នកញៀនល្បែងទាំងនោះហាក់បីដូចជាមិនរៀងចាលទាន់តែសោះ ហើយពួកនេះបានបំលះទីតាំងលេងល្បែងជាច្រើនទីតាំងខុសៗគ្នា ហើយមានអ្នកមើលផ្លូវថែមទៀតផងពិបាកក្នុងការបង្ក្រាប ។

លោក ហោ ប៊ុនហួរ បានប្រាប់ឲដឹងថា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ លោកតែងតែលើកយកមកដាក់ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពស្រុកដើម្បីរក្សានៅភូមិឃុំមានសវត្ថិភាព។ ហើយការបង្ក្រាប់ល្បែងស៊ីសងនេះរហូតដល់លោកដឹកនាំកំលាំងចុះបង្ក្រាប់ផ្ទាល់បានជាច្រើនករណីផងដែល ខ្លះក៏បានធ្វើកិច្ចសន្យានែនាំបញ្ឈប់ក្នុងការលេងល្បែង ខ្លះមិនរៀងចាលបានកសាងសុំនុំរឿងចាត់ការតាមនិតិវិធីច្បាប់ក៏មានច្រើនករណីរួចហើយដែរ ។ តែក្រុមញៀនល្បែងទាំងនេះមិនអាចអត់លេងល្បែងបាននោះទេទោះចុះបង្ក្រាប់យ៉ាងណាក៏ដោយ( ព្រះពួកគាត់ញៀនទៅហើយ) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here