អភិបាលខេត្តកំពង់ចាម​ ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​ពិនិត្យ​ហាងកាហ្វេ​មុខ​វិទ្យាល័យ​ព្រះ​សីហនុ​ បេី​មាន​បង្កប់​ល្បែង​ស៊ីសង​​អនឡាញ​ គឺ​ត្រូវ​បិទ​ហាង​ឈប់​ឱ្យ​លក់​​

0
70


ដោយលោក, ប៉ៃ លិន
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ប្រាប់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ឱ្យ​ចុះ​ពិនិត្យ​ទីតាំង​ហាងកាហ្វេ​មុខ​សាលា​វិទ្យាល័យ​​ព្រះ​សីហនុ​ ​ក្រុងកំពង់ចាម​ ក្នុង​ករណី​​បើ​មាន​បង្កប់​ល្បែង​ស៊ីសង​តាម​អនឡាញ​ គឺ​ត្រូវ​បិទ​ហាង​កាហ្វេ​នោះ​ចោល​ឈប់​ឱ្យ​លក់​​តែម្ដង​ ចៀសវាង​ការ​បង្វក់​ស្មារតី​យុវជន​យើង​ឱ្យ​​ធ្លាក់​ក្នុងអំពើទុច្ចរិតពាលាអាវ៉ាសែ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​​កិច្ចប្រជុំសាមញ្ញលើកទី៥២​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានថ្លែងថា​ នៅ​ជិត​សាលា​តែងតែ​មាន​ក្មេងៗ​គេចវេះ​​ម៉ោង​សិក្សា​ ដោយ​មិន​ចូល​សាលា​ ទៅ​តាម​មិត្តភ័ក្ដិ​មិន​ល្អ​ ហើយ​អាច​នឹង​ឈាន​ទៅ​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន​ និង​អំពើ​អបាយមុខ​ផ្សេងៗ​ទៀត​ផង​ ដូច្នេះ​អាជ្ញាធរ​ក្រុង​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ត្រូវ​ចុះ​​ពិនិត្យ​ទីតាំង​ហាង​កាហ្វេ​ខាងលើ​ បើ​មានការ​បង្កប់​ល្បែង​ស៊ីសង​តាម​អនឡាញ​ គឺ​ត្រូវ​បិទ​ហាង​កាហ្វេ​នោះ​ឈប់​ឱ្យ​លក់​តែម្ដង​​​ ចៀសវាង​នាំឱ្យ​មាន​ការ​ជួបជុំ​​ប្រមូលផ្ដុំ​មិត្តភ័ក្ដិ​ សេពគប់​អំពើ​អសីលធម៌​ បង្ក​នូវ​ការ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​​ ជាពិសេស​អនាគត​របស់​យុវជន​ផងដែរ​ ។
ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ស្នេី​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួមទាំង​អាណាព្យាបាល​ ត្រូវ​រួមគ្នា​​ជំរុញ​ដល់​​ការ​អប់រំ​សិក្សា​ ជាពិសេស​ការ​អប់រំ​នៅ​ថ្នាក់​​មូលដ្ឋាន​ ឱ្យ​មាន​កំរិត​ស្តង់ដារ​ ពោលគឺ​ត្រូវ​បង្កើន​គុណភាព​ និង​សមត្ថភាព​ របស់​សិស្ស​ តាម​រយៈ​ការ​រៀនសូត្រ​ ពោលគឺ​រៀន​ឱ្យ​ចេះ​ មិន​មែន​គ្រាន់​តែ​រៀន​ឱ្យ​ល្អ​មើល​នោះ​ទេ​ ។

គួរបញ្ជាក់ថា​ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ នេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយករបៀបវារៈសំខាន់ៗ ៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ​ ខែសីហា និងទិសដៅការងារប្រចាំ​ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ផ្សព្វផ្សាយអំពីសៀវភៅណែនាំស្តីពី ការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត តាមទម្រង់ថ្មីរបស់ក្រសួងមហាផ្ទៃ។
៤-បញ្ហាផ្សេងៗ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here