ប្រុស ស្រី ខ្មែរ ចិន ៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន មិនរាងចាលពី ល្បែងសុីសងខុសច្បាប់ នៅភូមិរំដេង

0
58


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ការិយាល័យនគរបាលកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារបានបញ្ជូនជនសង្ស័យចំនួន ៨នាក់ និងវត្ថុតាងលេងល្បែងស៊ីសងខុសច្បាប់ ទៅកាន់តុលាការខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធីច្បាប់។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរៈសេនិយ៍ឯង គង់ គារ នាយការិយាល័យនគរបាលកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារ បានដឹកនាំកំលាំង ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក ស្រេង វុទ្ឋា ធ្វើការ ឆ្មក់ ឃាត់ចាប់ខ្លួន ជនសង្ស័យ ប្រុស ស្រី ខ្មែរ ចិន ចំនួន៨នាក់ បន្ទាប់ពីពួកគេញៀនល្បែងសុីសងដោយខុសច្បាប់ នៅចំណុចភូមិរំដេងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

លោកវរៈសេនិយ៍ឯង គង់ គារ នាយការិយាល័យនគរបាលកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់អោយដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានចុះឆ្មក់ចាប់អ្នកញៀនល្បែងស៊ីសងបានចំនួន ៨នាក់ ដោយមានការសម្របសម្រួលនិតិវិធីដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នាំយកមកស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរតាមនិតិវិធី

លោកបានបន្តទៀតថា ជនសង្ស័យខាងលើ ក្នុងនោះមានស្រ្ដីជនជាតិខ្មែរចំនួន ៤នាក់ បុរសជនជាតិចិនចំនួន ៤នាក់ ដែលក្នុងនោះមានម្ចាស់ផ្ទះម្នាក់ឈ្មោះ សុីម សីដា នៅភូមិឃុំខាងលើ ជាអ្នកបើកឲលេងល្បែងស៊ីសងខុសច្បាប់ និងដកហូតវត្ថុតាងបង្ក្រាបបាន បៀរចំនួន ៦ហ៊ូ ទូរសព្ទ័ដៃចំនួន ៦គ្រឿង ថវិការសរុបចំនួន ៣០៨១០០០រៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here