អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដី គ្រោង​សាងសង់មណ្ឌលសុខភាព ក្នុងសង្កាត់បឹងកុក

0
74

កំពង់ចាម:​ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត គ្រោងនឹងស្ថាបនាមណ្ឌលសុខភាពបឹងកុក មានលក្ខណៈស្តង់ដារ នៅជិតសាលាសង្កាត់បឹងកុក ក្រុងកំពង់ចាម គឺដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋ។

បេីតាម​លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំសហការី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញ ចុះពិនិត្យទីតាំង ដែលត្រូវសាងសង់មណ្ឌលសុខភាពបឹងកុក នៅព្រឹកថ្ងៃទី ១១ កញ្ញា នេះ បានឱ្យដឹងថាៈ កន្លែងដែលត្រូវស្ថាបនាមណ្ឌលសុខភាព បឹងកុក លើផ្ទៃដីប្រមាណ ទទឹង ៣០ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រ នៅជិតសាលា សង្កាត់បឹងកុក ស្ថិតក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
លោកចៅសង្កាត់ បានបន្តថាៈ មណ្ឌលសុខភាព គ្រោងនឹងសង់នេះ គឺនឹងមកជំនួស មណ្ឌលសុខបឹងកុក សព្វថ្ងៃ នៅក្នុងមន្ទីរពេទ្យកុមារ ខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់-ក្រុងកំពង់ចាម ដែលមានលោកស្រី ជួប វណ្ណារី ជាប្រធានមណ្ឌល៕

LEAVE A REPLY

Please enter your comment!
Please enter your name here