លោក ហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងចែកប័ណ្ណសរសើរដល់សិស្សានុសិស្សចាប់ពីចំណាត់ថ្នាក់លេខ ១ ដល់លេខ៥ នៅវិទ្យាល័យកំពង់សំរោង ស្រុករំដួល

0
49


ដោយ:ថត ភារៈ
ស្វាយរៀង ៖ លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងចែកប័ណ្ណសរសើរដល់សិស្សានុសិស្ស ចាប់ពីចំណាត់ថ្នាក់លេខ ១ ដល់លេខ៥ នៅ វិទ្យាល័យកំពង់សំរោង ស្រុករំដួល ខេត្តស្វាយរៀង។ បន្ទាប់ពីជួបសំណេះសំណាលរួចមក លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានចុះត្រួតពិនិត្យមើលអ្នកលក់ចំណីអាហារនិងគ្រឿងកំប៉ុងនៅក្នុងសាលារៀនឬក៏នៅក្នុងវិទ្យាល័យ ផងដែរ។ លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានមានប្រសាសន៍ថា អ្នកលក់នៅក្នុងសាលារៀនឬនៅក្នុងវិទ្យាល័យ ត្រូវនាំគ្នាចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានហាមឃាត់មិនឱ្យលក់គ្រឿងកំប៉ុងនិងចំណីអាហារណា ដែលសិក្សានុសិស្សទទួលទានហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពសិក្សាអនុសិស្សនោះទេ។ លោក ហែម ស៊ីណា អភិបាលស្រុករំដួល សូមបញ្ជាក់ផងដែរថា អ្នកលក់ដូរនៅក្នុងសាលារៀន ឬនៅក្នុងវិទ្យាល័យទាំងអស់ ត្រូវលក់គ្រឿងកំប៉ុងនិងចំណីអាហារណា ដែលសិស្សានុសិស្សទទួលទានហើយ ហើយអត់ប៉ះពាល់ដល់សុខភាពសិស្សានុសិស្សទើបអាចលក់បាន។ ក្នុងកិច្ចជួបសំណេះសំណាលនេះដែរ ធ្វើនៅព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៣ នៅ វិទ្យាល័យកំពង់សំរោង ដែលស្ថិតនៅឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ពិធីក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានអនុប្រធានការិយាល័យអប់រំស្រុក លោកអធិការរងស្រុក និងលោកបញ្ជាការកងរាជអាវុធហត្ថរងស្រុក និងលោកប្រធានក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំ លោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុប ១២១៧ នាក់ ស្រី៦០៣ នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here