អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹក នៅទំនប់តំបន់ ក្នុង​ស្រុកជើងព្រៃ និងទំនប់អណ្តូងអាង នៅស្រុកព្រៃឈរ

0
54


ដោយ:ប៉ៃ លិន
កំពង់ចាម ៖​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​​ពាក់ព័ន្ធ​ ឱ្យ​ធ្វើ​ការ​សិក្សា​រៀបចំ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ខ្នាត​ធំ​​ប្រេីប្រាស់​​ដោយ​​ផ្ទាំង​​សូឡា​ ដេីម្បី​បូមទឹក​បញ្ចូល​ប្រឡាយ​ សម្រាប់​ប្រជាកសិករ​បង្ហូរ​ចូល​ស្រែ​ ឬ​ប្រេីប្រាស់​តាម​តម្រូវការ​ ពោលគឺ​ធ្វេី​យ៉ាងណា​កុំ​ឱ្យ​ប្រជាកសិករ​យេីង​ចំណាយ​អស់​ដេីមទុម​ច្រើន​ ក្នុង​ការ​ប្រកប​មុខរបរ​កសិកម្ម​ ហេីយ​គម្រោង​រៀបចំ​ម៉ាស៊ីន​បូម​ទឹក​ដោយ​​ស្វ័យប្រវត្តិ​​នេះ​ដែរ​ គឺ​​យើង​ត្រូវ​ប្រេីប្រា​ស់​កញ្ចប់​​ថវិកា​របស់​រដ្ឋបាល​ខេត្ត​តែម្ដង​ ។ ការ​ណែនាំ​បែប​នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹក នៅទំនប់តំបន់ ឃុំព្រៃចារ ស្រុកជើងព្រៃ និងទំនប់អណ្តូងអាង ឃុំបារាយណ៍ នៅស្រុកព្រៃឈរ​ នាព្រឹកថ្ងៃទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ។

លោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​​ បាន​ឲ្យដឹងថា​ ការ​ជួសជុល​ទំនប់​អាងទឹក​តំបន់​នេះឡើង​វិញ​ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព​ នៃ​ការ​បង្កបង្កើនផល​ របស់ប្រជាកសិករ​ ដោយ​ទំនប់​តំបន់​នេះ​អាច​មាន​លទ្ធភាព​រក្សាទឹក​ទន្លេ​មេគង្គ​ទុកបាន​រហូត​ជាង១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២​ហិកតា​ ស្រូវប្រាំង១.២៥០ហិកតា​ និងដំណាំរួមផ្សំ ៤០ហិកតា​ របស់ប្រជាពលរដ្ឋ ចំនួន​១១ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និង​ ៦ភូមិ​ ​ក្នុង​ឃុំព្រៃចារ ស្រុកជើងព្រៃ សរុប​ ​៤៧២៩គ្រួសារ​ ដែលបានពឹងអាស្រ័យលើអាងតំបន់​នេះ ម្យ៉ាង​វិញ​ទៀត​ ខ្នង​ទំនប់​អាងទឹក​តំបន់​ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ភ្ជាប់​ពី​មូលដ្ឋាន​ មក​ទី​ប្រជុំជន​ និង​ដឹក​ជញ្ជូន​កសិផល​ កសិកម្ម​ យក​ទៅ​លក់​នៅ​ទីផ្សារ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ផង​ដែរ​ ។

លោក​ខេង​ ម៉េងឈុន​ អភិបាល​ស្រុក​ព្រៃឈរ​ បាន​ឱ្យ​ដឹង​ថា​ ​ទំនប់អណ្តូងអាង​ ស្ថិត​ក្នុងឃុំបារាយណ៍ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​មាន​ប្រវែង ១.០០០ម៉ែត្រ​ ប្រឡាយមេប្រវែង ៧១១​ម៉ែត្រ​ ប្រឡាយរងប្រវែង ៤.០៧៥ម៉ែត្រ​ សំណង់ទ្វារទឹក ៣កន្លែង និងសំណង់លូចែកចាយទឹក ២កន្លែង ដែល​ផ្ទៃអាង​សរុប ១៦០.៤១ហិកតា​ អាចស្រោចស្រពផ្ទៃដីស្រែបាន ៨០០ហិកតា​ និងប្រើប្រាស់បាន ១១ភូមិ និង​អ្នកទទួលផល​មាន​ចំនួន​ ៣៨៨៥គ្រួសារ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here