លោកអធិការ ដូង វណ្ណា ដៃម្ខាងចាប់ ដៃម្ខាងយកលុយ ពីល្បែងស៊ីសងបញ្ជុលមាន់អនឡាញនិងឆ្នោតយួន ក្នុងស្រុកស្រែអំបិល ក្នុង១កន្លែង១លានរៀល តាមតូចតាមធំ

0
125

កោះកុង ៖ ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងកំពុងកើតមានជាបន្តបន្ទាប់ដោយលោក វរៈសេនីយ៍ទោ ដូង វណ្ណា អធិការដ្ឋាននគរបាលស្រុកស្រែអំបិលទើបទទួលតំណែងថ្មី ដៃម្ខាងចាប់ ដៃម្ខាងយកលុយ ពីល្បែងស៊ីសងបញ្ជុលមាន់អនឡាញខុស្បាប់ ក្នុង១កន្លែង ១លានរៀល និងឆោតយួន ជាច្រើនលានរៀលទៀតបើតាមប្រភពព័ត៌មាន។

តាមប្រភពច្បាស់ការមួយបានបង្ហើបឲដឹងថា ក្រោយពីលោក វរៈសេនីយ៍ទោ ដូង វណ្ណា អធិការដ្ឋាននគរបាលស្រុកស្រែអំបិលទើបទទួលតំណែងថ្មី បានចុះបង្ក្រាប់ល្បែងស៊ីសងបញ្ជុលមាន់អនឡាញមួយកន្លែងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងភូមិត្រពាំង ស្រុកស្រែអំបិល ដកហូតសម្ភារៈ ទូរទស្សន៍១គ្រឿង កុំព្យូទ័រ១ឈុត និងថវិការ ១៤៨០០០០រៀល ក្រោយពីបង្ក្រាបករណីខាងលើនេះរួចមកសម្ភារៈទាំងនោះត្រូវបានយកមករក្សាទុក្ខនៅ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល លុះដល់ព្រឹកថ្ងៃ០៣ ខែកញ្ញាឆ្នាំ២០២៣ ម្ចាស់ល្បែងស៊ីសងខាងលើបានចូលខ្លួនទៅដោះស្រាយ តាំងពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង០៤:00នាទីល្ងាច ទើបមានដំណោះស្រាយ ដោយប្រគល់សម្ភារៈដកហូតខាងលើមាន ទូរទស្សន៍១គ្រឿង កុំព្យូទ័រ១ឈុត ប្រគល់ជូនវិញ តែថវិការាប់ផ្ទាល់នៅអធិការដ្ឋានមានត្រឹមតែ ១១១០០០០រៀលទេ ហើយថវិការទាំងនេះត្រូវបានដកហូត(សូមទុក្ខធ្វើចង្ក្រានបាយ) ។ ប្រភពដដែលបានបង្ហើបឲដឹងទៀតថា សម្ភារៈដកហូតខាងលើបានប្រគល់ជូនម្ចាស់ដើមវិញ ដោយសារមានការបង់លុយជាប្រចាំក្នុង១ខែ ១០០០០០០រៀល ឲដល់ខាងអធិការស្រុកស្រែអំបិលជាប្រចាំ។

ប្រភពដដែលបានបន្តទៀតថា លោកវរៈសេនីយ៍ទោ ដូង វណ្ណា ប្រាប់ម្ចាស់ល្បែងស៊ីសង អនឡាញខុសច្បាប់ឲ បង្អាក់ការលេងល្បែងនេះបណ្ដោះអាសន្នសិនចាំ១អាទិត្យ ឬកន្លះខែទៀតចាំបើកលេងបន្តកុំឲគេថាចាប់បានតែមួយចង្អិនកំពិស ដោយសារគាត់ទើបឡើងថ្មី យកមុខមាត់សិន។

ប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិលក្រោយពីឃើញការបង្ក្រាបល្បែងស៊ីសង១កន្លែងខុសច្បាប់ខាងលើរួចមក ប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយជាខ្លាំង និងបានសសើរដល់លោកលោកវរៈសេនីយ៍ទោ ដូង វណ្ណា ទើបទទួលមុខតំណែងថ្មី តែការសរសើរខាងលើនោះ ហាក់បីដូចជាអស់ជំនឿរ ដៃម្ខាងចាប់ ដៃម្ខាងយកលុយ (ចាប់១ប្រមាន១០០) សោះ។

ហើយពួកគាត់បន្តទៀតថា រហូតមកដល់ថ្ងៃ ទី០៨ ខែ កញ្ញា នេះនៅតែមិនឃើញលោកអធិការចុះបង្ក្រាប់បន្តសោះ ដោយល្បែងស៊ីសងឆ្នោតយួន ជាច្រើនកន្លែង និង ល្បែងស៊ីសងបញ្ជុលមាន់អនឡាញ ចំនួន៣កន្លែងទៀតកំពុងដំណើរការដោយរលូន ដូចម្ដិចបានជាលោកអធិការរូបនេះមិនបង្ក្រាប់ ឬមិនហ៊ានបង្ក្រាប ឬ ខ្លាច់បាច់ចំណូលចូលហ៊ោបៅទេដឹង (វាយស្មៅ បង្អើលពោះ ឲរត់ចូលស៊ង) ដូចពាក្យចាស់លោកពោលថាមែនទេដឹង។

ល្បែងស៊ីសងបញ្ជុលមាន់អនឡាញ ចំនួន៣កន្លែងខាងលើ
ទីតាំងទី១ នៅផ្លូវចូលផែថ្មី ក្នុងភូមិត្រាំង
ទីតាំងទី២ នៅក្បែស្ពានទី២ ក្នុងភូមិវៀល
ទីតាំងទី៣ នៅក្រោយផ្សារលើ

ពួកគាត់សុំនុំពរឲលោក ស្នងការខេត្តកោះកុងចាត់វិធានការចុះបង្ក្រាប់បទល្មើសខាងលើនេះផងបើមិនមានវិធាការទេ អំពើហឹង្សា ចោកម្ម ជាដើម កើតមានជាបន្តបន្ទាប់ដោយសារតែល្បែងស៊ីសងខាងលើនេះជាពិសេសជុំលោះក្នុងគ្រួសារកើតមានជាបន្តបន្ទាប់ (ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ) ។

ក្រុមការងារយើងខ្ញុំសូមការបកស្រាយ បញ្ជាក់ពីលោក វរៈសេនីយ៍ទោ ដូង វណ្ណា អធិការដ្ឋាននគរបាលស្រុកស្រែអំបិល តាមតេលេក្រាមរបស់លោក លោកចូលមើល តែមិនបានឆ្លើយ ជុំវិញការចោទប្រកាន់ខាងលើនោះទេ ដោយទុករយៈពេលអស់ជាង០៥ម៉ោង

LEAVE A REPLY

Please enter your comment!
Please enter your name here