នាយករងសាខាកាកបាទក្រហមខេត្តកំពង់ធំចុះសួសុខទុកនិងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីសម្រាលកូន២គ្រួសារនៅសង្កាត់កំពង់ក្របៅ

0
74


កំពង់ធំ ÷ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តសាខាកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគបរិភោគ និងសម្ភារៈកូនតូច របស់សាខាមកប្រគល់ដល់ស្ត្រី០២គ្រួសារ ដែលទើបនឹងសម្រាលកូនតូចរួចកន្លងទៅថ្មីនេះមាន÷ស្រ្តីទី១.ឈ្មោះ សៀន តុលា សម្រាលបានកូនស្រី ស្ត្រីទី២.ឈ្មោះ ផាន់ ស្រីអែម សម្រាលបានកូនប្រុស ស្ថិតនៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
    
លោកស្រី ឡេង សុឃីម ក៏បានលើកឡើងពី ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរសុខទុក្ខដល់គ្រួសារងាយរងគ្រោះ ដែលជួបបញ្ហាដោយគ្រោះធម្មជាតិផ្សេងៗ ពិសេសគឺយកចិត្តទុកដាក់ទៅលើស្ត្រីដែលទើបសម្រាលកូនតូច ដើម្បីចូលរួមចំណែកលើកទឹកចិត្តដល់ស្ត្រីឱ្យមានស្មារតីរឹងមាំ ក្នុងការតស៊ូចិញ្ចឹមកូនតូចរហូតដល់ឱ្យធំធាត់បានទៅរៀនដូចកុមារដទៃផងដែរ។

លោកស្រីនាយិការងប្រតិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ថែមទៀតថា សូមឱ្យមាតាគ្រប់រូបដែលមានកូនតូចសូមយកចិត្តទុកដាក់ថែទាំកូនតូចរបស់ខ្លួនឱ្យមានសុវត្ថិភាព និងចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗពេលមានបញ្ហាឬក៏មានជំងឺអ្វីកើតឡើង សូមទៅពិគ្រោះជាមួយគ្រូពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការការពារដល់អាយុជីវិតរបស់កុមារ។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រគល់ដល់ស្ត្រី០២គ្រួសាររួមមាន÷ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ឃីត និងសម្ភារៈរបស់កុមារតូចផងដែរ ៕(សម្រួ់លកដោយអ៊ុមញឹប)

LEAVE A REPLY

Please enter your comment!
Please enter your name here