សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន

0
63

ប្រភពពីផេកសម្តេច ហ៊ុន សែន
អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២ឥ២៣ នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។

ការចុះអនុស្សរណ:យោគយល់នេះ​ ត្រូវបានធ្វេីឡេីងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជាជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A​CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព​។

អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖
១) សិក្សា និងបង្កើតច្រក បង្រៀនអំពីកសិកម្មប្រកបដោយ សក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង  ម៉ូឌែល ធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។

២) កំណត់ នូវ តម្រូវការ ធុរកិច្ច ដើម្បី អភិវឌ្ឍ កាលានុវត្តភាព ពាណិជ្ជកម្ម និង វិនិយោគ ក្នុង វិស័យ ស្រូវ អង្ករ និង ផលិតផល និង សេវាកម្ម កសិកម្ម ផ្សេង ទៀត។

៣) លើកកម្ពស់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ស្រូវ អង្ករ

៤) ជំរុញ យុទ្ធសាស្រ្ត ប្រកប ដោយ ប្រសិទ្ធភាពក្នុងការដោះ ស្រាយបញ្ហា ប្រែប្រួលអាកាស ធាតុ និងធានា នូវបរិយកាស កសិធុរកិច្ច ប្រកបដោយ ចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here