ឧត្តមសេនីយ៍ទោ ដួង សំនៀង ថ្លែងថា៖នាយទាហាន ដែលទើបទទួលបានឋានន្តរស័ក្កិ និងមុខងារថ្មី ត្រូវរក្សាតម្លៃខ្លួនឲ្យថ្លៃថ្នូរសម និងសេចក្តីទុកចិត្ត ថ្នាក់ដឹកនាំផ្តល់ជូន

0
103


ដោយ,សួន លីណា
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលើកឡើងថា ការបំពាក់ឋានន្តរស័ក្កិ និងផ្លាស់ប្តូរមុខងារតួនាទី ជូនដល់នាយទាហាន សរុបចំនួន១៦រូប នាពេលនេះ ធ្វើយ៉ាងណាត្រូវខិតខំរក្សានូវតម្លៃខ្លួន រក្សាកិត្តិយសឱ្យថ្លៃថ្នូរ ឲ្យសមហ្នឹងឋានន្តរស័ក្កិដែលថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តបំពាក់ឱ្យ ។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បែបនេះ ធ្វើឡើងនៅក្នុងឱកាសប្រជុំស្តាប់របាយការណ៍លទ្ធផលការងារយោធារយ:ពេល ៩ខែ ឆ្នាំ២០២៣ និងដាក់ចេញទឹសដៅការងារយោធាត្រីមាសទី៤ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនោះក៏មានការចូលរួមស្តាប់ពីសំណាក់ លោកមេបញ្ជាការរង លោកមេបញ្ជាការវរសេនាតូចទាំង៤ និងលោកនាយការិយាល័យជាច្រើនរូបទៀត ។

លោកមេបញ្ជាការ បានបញ្ជាក់ថា ឋានន្តរស័ក្កិដែលបានបំពាក់នៅពេលនេះ មានតម្លៃណាស់ ធ្វើម៉េចត្រូវរក្សាតម្លៃខ្លួនយើង ឱ្យថ្លៃថ្នូរទៅតាមឋានន្តរស័ក្កិ ដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តបំពាក់ឱ្យអស់លោក «ពីយុទ្ធជនមកដល់ពេលនេះ យើងបានឡើងតាមឋានានុក្រមហើយ។ ដូច្នេះត្រូវកែពត់ចរឹកលក្ខណៈ សីលធម៌ គុណធម៌ ដើម្បីដឹកនាំអប់រំយុទ្ធជន នៅថ្នាក់ក្រោមរបស់ខ្លួនបន្តទៀត» ។

ជាមួយគ្នានេះដែរ លោកមេបញ្ជាការ  ក៏បានថ្លែងអំណគុណ និងលើកទឹកចិត្ត ដល់លោកមេបញ្ជាការរង លោកមេបញ្ជាការវរះសេនាតូចទាំង៤ នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៧ទាំងអស់ ដែលបានប្រឹងប្រែងជាប្រចាំ លើការងារកសាង បង្ករ បង្កើនផល នឹងការងារមួយចំនួនទៀត ដែលធ្វើអោយអង្គភាពកាន់តែមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here