ឯកឧត្តម សូ សុវណ្ណមុនី ក្រុមការងារថ្នាក់កណ្ដាលប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់អំពិល និងលោក ហែម សុីណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

0
46


ដោយ,ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម សូ សុវណ្ណមុនី ក្រុមការងារថ្នាក់កណ្ដាលប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់អំពិល និងលោក ហែម សុីណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករំដួល នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

អង្គប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកំពង់អំពិល, និងលោក លោកស្រីប្រធានអនុប្រធានគណបក្សឃុំ ប្រធានអនុប្រធានគណបក្សភូមិ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាចូលរួមជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សូ សុវណ្ណមុនី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ក្នុងការចុះជួយមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ពិសេសក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ក្នុងនាមឯកឧត្តម ក្រុមការងារថ្នាក់កណ្ដាលប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំកំពង់អំពិល បានបន្ថែមថាជោគជ័យ ដែលទទួលបានសំឡេងច្រើនលើសលុបដោយអាចគ្រប់គ្រង បាន ចាត់ទុកជាមោទនភាពរបស់យើងទាំងអស់គ្នា។ ឯកឧត្តម សូ សុវណ្ណមុនី ក៏បានដាក់ជូនរបាយការណ៍ ឆ្លងអង្គប្រជុំដើម្បីពិភាក្សា និងកែលម្អរ ហើយអង្គប្រជុំក៏បានឯកភាពទាំងស្រុង នូវខ្លឹមសាររបាយការណ៍នេះផងដែរ។

ជាមួយគ្នានេះដែរ លោក ហែម សុីណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករំដួល ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាក៏ដូចក៏ដូចជាប្រជាពលរដ្ឋនិងក្រុមការងារទាំងអស់កុំទុក្ខដីចោលឱ្យអត់ប្រយោជន៍ យើងត្រូវធ្វើដំណាំដាំដុះជាពិសេសក្នុងវិស័យកសិកកម្ម ប្រកបមុខរបរផ្នែកកសិកម្មធ្វើឲ្យជាភាពគ្រួសារយើងរីកចំរើននិងមានជីវភាពធូរធារនៅថ្ងៃខាមុខ។ លោក ហែម សុីណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករំដួល ក៏បានជំរុញដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវបន្តចុះមូលដ្ឋានធ្វើការថ្លែងអំណរគុណដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស ដែលបានបោះឆ្នោតគាំទ្រជូន គណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះ និងបន្តផ្សព្វផ្សាយអំពីលទ្ធផលជ័យជំនះរបស់គណបក្ស ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងការបោះឆ្នោតកន្លងមក ដោយទទួលបានអសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងគាំទ្រចំពោះរាជរដ្ឋាភិបាលបន្តវេនដ៏ឆ្នើមរូបពីសម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមានដូចជា សាលារៀន ផ្លូវ ទឹក ភ្លើង ស្ពាន ថ្នល់ វត្តអារាម និងយើងមានមោទនភាព ហើយដោយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here