ពលរដ្ឋ​នាំគ្នា​ទៅ​ដួស​យក​ប្រេង​ ខណៈ​រថយន្តដឹកប្រេង ក្រឡាប់ផ្ងារជើង នៅ​ស្រុក​កំពង់សៀម​

0
78

ដោយ,ប៉ៃ

លិន
កំពង់ចាម​:​ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​ដួស​យក​ប្រេង​ ខណៈ​រថយន្តដឹកប្រេង ១គ្រឿង បានក្រឡាប់ បន្ទាប់ពី​បើកគេចរថយន្តឆ្លងកាត់ពីមុខ ១គ្រឿងទៀត បណ្តាលឲ្យផ្ងារជើង លើម៉ូតូកង់បី ១គ្រឿង ហៀប្រេងពេញផ្លូវ​តែម្ដង​ កាលពី​វេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងជ្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ  នៅតំបន់កើតហេតុ ឲ្យដឹងថា រថយន្តដឹកប្រេង របស់ក្រុមហ៊ុន  សាគីម៉ីច ពាក់ស្លាកលេខ  4A-3981 ចំណុះ ៣២.០០០លីត្រ  បើកបរទិសដៅពីកើតទៅលិច ។ លុះមកចំណុចកើតហេតុ លើផ្លូវបត់ចូលភ្នំស្រីភ្នំប្រុស រថយន្តនេះ បានបើកគេចរថយន្ត ១គ្រឿង ទៀត ដែលបំរ៉ុងបើកឆ្លងផ្លូវ បណ្តាលឲ្យក្រឡាប សង្កត់ម៉ូតូកង់បី ១គ្រឿង ប៉ុន្តែ មិនបណ្តាលឲ្យមនុស្សរងរបួសមនុស្សឡើយ ។

តាមការបញ្ជាក់ពី តៃកុង រថយន្តដឹកប្រេងនេះ បានឲ្យដឹងថា រថយន្តផ្ទុកប្រេងចំណុះ ៣២.០០០លីត្រ ក្នុងនោះ ប្រេងសាំង ៨.០០០លីត្រ និងប្រេងម៉ាសូត ២៤.០០០លីត្រ ។
ដោយឡែក ក្រោយពីកើតហេតុ គេសង្កេតឃើញប្រជាពលរដ្ឋ រស់នៅតំបន់នោះ បាននាំទាំងក្មេងទាំងចាស់ ខ្លះយកកាដុង និងខ្លះយកធុង មកដួសយកប្រេង ដែលហូរទៅលើផ្លូវនោះ ។
ជាមួយនោះ អាជ្ញាធរស្រុកកំពង់សៀម សហការកងកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍សម្រួលចចារលើដងផ្លូវ  និងបានឃាត់ប្រជាពលរដ្ឋ កុំឲ្យនាំគ្នា នៅក្បែររថយន្តដឹកប្រេងនោះ ដោយខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ កើតឡើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here