អភិបាលខេត្តកំពង់ចាម​ បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​​សត្វ​ពាហនៈ​ ជូន​ប្រជាកសិករ​ នៅស្រុក​កំពង់សៀម​

0
47


កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២៣​នេះ​ បាន​អញ្ជើញ​​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារ​​ជម្ងឺ​សារទឹក​ ជម្ងឺ​​អ៊ុចក្តាម ​​​លេីសត្វ​គោ​ ​ជូន​ប្រជាពលរដ្ឋ​ដោយ​​គិតថ្លៃ​ ​នៅ​ភូមិ​កំពង់​ត្រុំ​ក្រោម​​ ឃុំ​កោះ​មិត្ត​ ស្រុក​កំពង់សៀម​​​ ដើម្បី​ការពារ​ជម្ងឺ​ឆ្លង​រាតត្បាត​ផ្សេងៗ​ដែល​តែងតែ​កើត​មានឡេីង​ ចំពោះ​​សត្វ​ពាហនៈ​ ​​ក្នុង​រដូវវស្សា​នេះ​​ ​ក្រោម​ការ​រៀបចំ​​របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​​អភិបាលខេត្តកំពង់ចាម​​ បានធ្វេីការណែនាំ​ដល់​អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ​ត្រូវ​ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​ ឱ្យ​​បានចូលរួមជាមួយ​មន្ត្រី​ជំនាញ​ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជម្ងឺឆ្លង​លេី​​សត្វ​ពាហនៈ​ និងជួយរាយការណ៍​ អំពីស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ហេីយត្រូវចូលរួមធ្វើការចាក់ថ្នាំការពារ​ឱ្យ​បាន​​ទាន់​ពេលវេលា​ ​ចៀសវាង​បង្ក​ឱ្យ​​មាន​ការ​​ឆ្លង​ជម្ងឺ​រីក​រាលដាល​​ធ្ងន់ធ្ងរ ។
ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ ឱ្យ​​ធ្វេី​ការ​សំអាត​​ថែរក្សា​បរិវេណ​ជុំវិញ​លំនៅឋាន​របស់ខ្លួន​​​ ដែល​ជា​កន្លែង​សត្វ​មូសបង្កាត់ពូជ​ ដេីម្បី​ការពារ​នូវ​​ជំងឺ​ឆ្លង​ផ្សេងៗ​​ ហើយ​បេី​បងប្អូន​កូនចៅ​មាន​ជំងឺ​អ្វី​​កេីតឡេីង​ សូម​ប្រញាប់ប្រញាល់​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​ កុំ​បង្អង់​យូរ​នាំ​ឱ្យ​​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ ​

បេីយោងតាម​​លោក​ស៊ីម​ ថាវីរះ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​​ មន្ទីរកសិកម្មខេត្ត បានបន្តជំរុញការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច ការលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងអភិវឌ្ឍន៍វារីវកម្ម ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ រួមទាំងការបង្កើនប្រសិទ្ធភាពសេវា គាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស។​ ដោយឡែក​ឃុំ​កោះ​មិត្ត​ មាន​គោចំនួន​ ៩១៩​ក្បាល​ ហើយ​សត្វ​គោ​ដែល​ត្រូវចាក់វ៉ាក់សាំង​ការពារ​ជម្ងឺ​​នៅ​ពេល​នេះ​មាន​ចំនួន​ ​២៥០ក្បាល ដោយ​​យុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង​ និង​មិន​​តម្រូវ​ឱ្យ​​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡេីយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here