វេទិកាផ្សព្វផ្សាយពីគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុករំដួល

0
49

ដោយ, ថត ភារៈ
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី ២៩ ខែ សីហាឆ្នាំ ២០២៣នេះ លោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហែម សុីណា អភិបាលនៅគណៈអភិបាលស្រុករំដួល បានអញ្ជើញជាគណៈអធិបតី វេទិកាផ្សព្វផ្សាយនិងពីគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ។វេទិកាពីគ្រោះយោបល់នេះដែរ ធ្វើនៅវត្ត ក្តីកណ្តាល ស្ថិតនៅភូមិ ពពូល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងស្រុក លោកនាយកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានធនធានមនុស្សការិយាល័យស្រុក និងលោកប្រធានការិយាល័យអប់រំស្រុក កងកម្លាំងទាំងបី អស់លោកលោកស្រីមន្ត្រីរាជការពាក់ព័ន្ធក្នុងស្រុក លោកមេឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបទាំងអស់ ១០៧នាក់ ស្រី ៣៥នាក់ផងដែរ។ បន្ទាប់លោក ធឹម ណាត ក៏បានធ្វើពិធីបើកពីគ្រោះយោបល់ទៅតាមតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាជូនពួកគាត់ នៅក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការរៀបចំវេទិកានេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេច​បានក្នុងឆ្នាំ២០២៣ និងផែនការសម្រាប់អនុវត្តន៍ឆ្នាំ២០២៤ និងការឆ្លើយតបនូវសំណូមពរនានា របស់ប្រជាពលរដ្ឋ ព្រមទាំងត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកិច្ចពិគ្រោះយោបល់នេះដែ រលោក ហែម សុីណា អភិបាលស្រុករំដួល បានមានប្រសាសន៍ថា ការធ្វើវេទិការសាធារណៈនេះក្នុងគោលបំណងអនុវត្តន៍គោល​នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលតម្រូវឱ្យមានការកែលម្អប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់រដ្ឋបាលនានា​សំដៅបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើ​សេវាជូនប្រជាពលរដ្ឋឱ្យបានលឿននិងមានតម្លាភាព។

លោកហែម សុីណា អភិបាលស្រុករំដួល បានលើកឡើងថា វេទិកានេះ​បានផ្តល់​ឱកាស​ក្នុង​ការ​ពិភាក្សា​ប្រកបដោយ​តម្លាភាព​គ្រប់​ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គម​ស៊ីវិល​សាធារណជន​ ​ដែល​អាច​ទទួល​បាន​នូវ​ការ​ផ្ទៀងផ្ទាត់​ប្រកបដោយ​សុចរិត​ភាពសុភវិនិច្ឆ័យ ​និងយុ​ត្តិ​ធ​ម៌​ក្នុងសង្គម ​​ឱ្យកាន់តែ​ល្អប្រសើរ​ឡើង។ ម្យ៉ាងទៀត​ក៏​ដើម្បី​បង្ហាញ​នូវ​ការទទួលខុសត្រូវ​​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ចំពោះ​ប្រជាពលរដ្ឋ ​និង​សង្គមជាតិ​ទៀត​ផង​​​។

លោកជំទាវ​​បានបន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ និង​ការ​បោះជំហាន​ទៅមុខ​យ៉ាង​សំខាន់​មួយ​ក្នុង​កិច្ច​ដំណើរការ​កំណែ​ទម្រង់អភិបាលកិច្ច ​នៅ​ថ្នាក់​មូលដ្ឋាន​សំដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យប្រកបដោយ​ប្រសិទ្ធភាព​។

លោកបានបញ្ជាក់ថា អង្គវេទិកាលើកនេះបានផ្តោតការយកចិត្តទុក​ដាក់ទៅលើប្រធានបទការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈដើម្បីឆ្លើយតបនូវសំណើសំណូមពរនានារបស់ក្រុមប្រឹក្សា ស្រុក ឃុំ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការពិភាក្សាស្រាយបំភ្លឺអំពីបញ្ហានានាជាក្តីកង្វល់ និងតម្រូវការជាអាទិភាពជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន រកដំណោះស្រាយឱ្យបានសមស្រប ឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។

លោក ហែម សុីណា អភិបាលស្រុករំដួល បានបន្តទៀតថា ក្នុងនោះអង្គវេទិកាបានបំភ្លឺឆ្លើយតប និងពាំនាំនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋធ្វើ​ការពិភាក្សាក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយជូនបងប្អូនទៅតាមផែនការអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់  រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here