ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណ:ទំនាស់រឿងដីធ្លីឈានទៅកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ កូនរបួសធ្ងន់នៅស្រុកកូនមុំ

0
42


ខេត្តរតនគិរី ÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំធ្វើការឃាត់ខ្លួន បន្ទាប់ពីជនដៃដល់បានកាប់និងកាំបិតផ្គាក់បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រីឯកូនប្រុសរបួសធ្ងន់ ខណៈមានបញ្ហាទំនាស់រឿងដីធ្លី។ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង០៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភ្នំទឹកចេញ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចស្រុកកូនមុំ បានឲ្យដឹងថា ករណីឃាតកម្មមួយបានកើតឡើងជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើកូនជនរងគ្រោះចំនួន២កាំបិតចំដៃឆ្វេង រួចហើយស្ទុះទៅកាប់ឪពុកក្មេងរងគ្រោះជាច្រើនកាំបិតត្រូវកញ្ចឹង.កខាងក្រោយ១កាំបិតទៀត បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះ១-ឈ្មោះ ពេជ្រ ម៉ូលី ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ស្លាប់នៅកន្លែងកើតហេតុ។
២-ឈ្មោះ សាន់ ប៊ីស៊ី ភេទប្រុស អាយុប្រហែលជាង១០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាកូនប្រុសរបស់ជនរងគ្រោះរបួសចំដៃខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុទំនាស់ដីធ្លីដណ្តើមគ្នាគ្រប់គ្រងដីដែលបានដាំដំណាំហើយ ត្រូវជនរងគ្រោះយកថ្នាំបាញ់ស្មៅមកបាញ់លើដំណាំដែលដាំដុះហើយ បង្កកើតទៅជារឿងកាប់សម្លាប់គ្នាដ៏យ៉ាងសាហាវព្រៃផ្សៃ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតផ្គាក់ចំនួន១ ប្រវែង៦០សង់ទីម៉ែត្រ។

ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលស្រុកកូនមុំ បានបញ្ជូនជនដៃដល់ ករណីឃាតកម្មគ្រងទុកជាមុន មកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here