លោក ហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញជាអធិបតីចែកអាហារូបករណ៍ដល់សិស្សានុសិស្សចំនួន ១២៦ នាក់ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង

0
59


ដោយ:ថត ភារៈ ស្វាយរៀង ៖ លោក ហែម សុីណា អភិបាលស្រុករំដួល បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក និងចែកអាហារូបករណ៍ដល់សិស្សចំនួន១២៦រូប និងស្រី៦៩នាក់។ ក្នុងកិច្ចជួបសំណេះសំណាងនេះក៏មានការចេញចូលរួមពីក្រុមការងារមន្ត្រីសាលាស្រុកលោក កែវ ចន្ធី អនុប្រធានការិយាល័យអប់រំស្រុក លោកវរសេនីយ៍ទោ ពុត សុខា អធិការនគរបាលរងស្រុករំដួលតំណាងលោក មាស ធួក អធិការនគរបាលស្រុក និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមជាច្រើននាក់។ ពិធីចែកអាហារូបករណ៍ដល់សិក្សានុសិស្សនិងថវិកា នោះ មានចាប់ពីមធ្យមសិក្សាបឋមភូមិ ទទួលបានថវិកា ៨មុឺនរៀល រីឯសិស្សមធ្យមសិក្សាទុរិយភូមិ ទទួលបានថវិកា ១២ម៉ឺនរៀល។ ពិធីនេះដែរធ្វើនៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្ថិតនៅក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះ លោកហែម សុីណា អភិបាលស្រុករំដួល ក៏មានប្រសាសន៍កាន់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ថា ឪពុកម្ដាយរបស់យើង លោកខិតខំតស៊ូរកថវិកាយ៉ាងលំបាក យកមកចិញ្ចឹមកូន ផ្គត់ផ្គង់ថវិកាឱ្យកូនរាល់ថ្ងៃ ដើម្បីឲ្យកូនទៅសិក្សានៅសាលាឬក៏នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចកយើងនេះ ដូច្នេះហើយប្អូនៗក្មួយៗសិក្សានុសិស្សកុំធ្វើឲ្យឪពុកម្ដាយលោកតាលោកយាយអ៊ំពូមីងយើងអស់សង្ឃឹមអី។ លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានបន្តថា ប្អូនៗក្មួយៗត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សាឲ្យបានខ្ពស់ ព្រោះមានតែចំណេះវិជ្ជាទេ ដែលធ្វើឱ្យយើងមានអនាគតល្អនៅថ្ងៃអនាគតខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here